CamNews

មិនគួរឲ្យជឿ 

ជឿឬមិនជឿ ៖ ទឹកមួយដបមានតម្លៃ $2.50 "ការពិត"

New York : ហាងមួយដែលមានឈ្មោះថា  Molecule គឺជាហាងកាហ្វេដែលទើបនឹង
បើកថ្មី
នៅក្នុងបុរីញ៉ូវយ៉កសហរដ្ឋអាមេរិក។ វាត្រូវបានគេស្គាល់តាមរយៈការលក់ទឹក
ពោលគឺទឹក
មួយដបមានតម្លៃដល់ទៅ $2.50 ឯណោះ។

លោកអ្នកពិតជាមានភាពភ្ញាក់ផ្អើលណាស់មែនទេ  នៅពេលដែលបានឮថា គ្រាន់តែទឹកមួយដប
មានតម្លៃដល់ទៅ  $2.50 ? មែនហើយ  វាគឺជាការពិត នៅក្នុងហាងកាហ្វេមួយនេះ  ទឹកមួយដប
ពិតជាមានតម្លៃ $2.50 បា្រកដមែន ក៏ដោយសារតែទឹកនេះមានលក្ខណៈពិសេសខុសពីទឹកធម្មតា
ក៏ដោយសារវាពោរពេញទៅដោយ H2O មួយរយភាគរយ។

លើសពីនេះទៅទៀត បើយោងតាមសម្តីម្ចាស់ហាងបានបញ្ជាក់អោយដឹងថា គាត់បានបើកហាង
នេះឡើង ក្នុងគោលបំណងមួយ ក្នុងការផ្តល់ជូននូវទឹកដែលមានសុវត្ថិភាពខ្ពស់បំផុតចំពោះសុខ
ភាព ក៏ដោយសារតែទឹកនៅក្នុងហាងរបស់គាត់នេះ បានឆ្លងកាត់ប្រព័ន្ធចំរោះដល់ទៅ 7 ដំណាក់
កាល  ដោយឆ្លងកាត់ម៉ាស៊ីនចំរោះនីមួយៗ ដែលមានតម្លៃប្រមាណ  $25,000  ដែលក្រោយមក
ផលិតបានជាផលិតផលសំរេច ដោយលក់ជូនអតិថិជន ក្នុងមួយដបតម្លៃ $2.50 ។

គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តីរបស់ម្ចាស់ហាងកាហ្វេមួយនេះ  ដែលមានឈ្មោះថា Ad-
am Ruhf បានបញ្ជាក់បន្ថែមអោយដឹងថា ៖ មូលហេតុដែលធ្វើអោយគាត់បាននឹកឃើញគំនិតនៅ
ក្នុងការបើកហាងនេះ  ក៏ដោយសារតែគាត់បានដឹងថា  គុណភាពទឹកនៅក្នុងតំបន់ដែលគាត់បាន
រស់នៅសព្វថ្ងៃនេះ ពុំទាន់មានសុវត្ថិភាពល្អណាស់ណាចំពោះសុខភាពនោះទេ ពីព្រោះតែវាពោរ
ពេញទៅដោយសារធាតុម៉្យាងដែលធ្វើអោយទឹកស។


                                         លោក Adam Ruhf (ម្ចាស់ហាង)

ដូច្នេះ ក៏បានធ្វើអោយគាត់ផ្តួចផ្តើមគំនិតមួយក្នុងការផលិតទឹកដែលផ្តល់នូវគុណប្រយោជន៍ខ្ពស់
ចំពោះសុខភាព ដោយមិនគិតពីហានិភ័យផ្សេងៗនោះទេ ស្របពេលដែលទឹកនៅក្នុងហាងរបស់
គាត់ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ ក្រោយពីវាត្រូវបានចំរោះជាមួយនឹងម៉ាស៊ីនពិសេសៗ​ ដល់
ទៅ 7 ដំណាក់កាល៕

ដោយ ៖ មង្គល
ប្រភព ៖ odditycentral


Tags: international news strange entertainment