បាងកកប៉ុស្ដិ៍៖ នៅថ្ងៃចន្ទនេះ សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានចេញផ្សាយ ឲ្យដឹងថា គណបក្ស ភឿថៃ បានត្រៀម ខ្លួន រួចជាស្រេចហើយ សម្រាប់ចូលរួមការ បោះឆ្នោត ជាថ្មីក្រោយការ រំលាយសភា ហើយខ្លួនមានការ ជឿជាក់ថា នាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នឹងទទួលបានជ័យជំនះ សារជាថ្មី សម្រាប់ ការបោះឆ្នោត។
នេះបើតាមការអះអាងរបស់ មេដឹកនាំគណបក្យភឿថៃ គឺលោក ចារ៉ាពង្ស រួងសុវណ្ណ។
លោក ចារ៉ាពង្ស រួងសុវណ្ណ បាននិយាយថា គណៈកម្មាធិការ របស់បក្សបានជួបប្រជុំគ្នា រយៈពេលយ៉ាងតិចពីរ ថ្ងៃដើម្បី ដាក់ចេញនូវយុទ្ធសាស្រ្ត នៃការបោះឆ្នោត មួយ។ នេះជាការវិល ត្រឡប់ ទៅរកឆាកនយោបាយ នៃការ បោះឆ្នោត ដើម្បីជ្រើសតាំងថ្នាក់ដឹកនាំឡើងវិញ របស់ប្រជាពលរដ្ឋថៃ បន្ទាប់ពីមានការប្រឆាំង កើតឡើងថ្មីៗនេះ។
លោក ចារ៉ាពង្ស បាននិយាយថា លោក ជឿជាក់ថា លោកស្រី យីងឡាក់ នឹងធ្វើការជ្រើសតាំង ជាថ្មីម្តងទៀត ដោយ ការបោះឆ្នោត ពីព្រោះប្រជាពលរដ្ឋ ចង់ឱ្យលោក ស្រី នៅតែជា នាយករដ្ឋមន្ត្រីដដែល ។
មេដឹកនាំ គណបក្សភឿថៃ បានផ្តល់ដំបូន្មាន សម្រាប់ គណបក្សប្រជាធិបតេយ្យ ថា« កុំ ភ័យ ខ្លាចជាមួយ នឹង ការបោះឆ្នោត អី។ កុំ លេង ល្បែង នៅតាមផ្លូវ។ បើទោះបីជា អ្នកបាន ចាញ់ នៅក្នុង ការបោះឆ្នោត ចុងក្រោយ ក៏ដោយ ថ្ងៃណាមួយ អ្នកអាចនឹង ទទួលបានជ័យជម្នះ »។
លោក ឧបនាយករដ្ឋមន្រ្តីថៃ ស៊ូរ៉ាពង្ស ក៏មានការជឿជាក់ថាលោក ស្រី យីងឡាក់ នឹងអាចយក ឈ្នះ ការបោះឆ្នោត ជាថ្មីនោះបានផងដែរ ៕