នាយករដ្ឋមន្រ្តីប្រទេសវៀតណាម និងប្រទេសឡាវ នឹងដឹកនាំគណៈប្រតិភូមកកម្ពុជា ដើម្បី
គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃសុក្រ ទី១៩ ខែតុលា ខាង
មុខ។
ក្រសួងការបរទេសកម្ពុជា បានចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឲ្យដឹងថា នាយករដ្ឋមន្រ្តីនៃ
សាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Tan Dung នឹងមកដល់កម្ពុជានៅវេលា
ម៉ោង៣រសៀល ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះករុណា។ បន្ទាប់ពីការគោរពវិញ្ញាណក្ខន្ធរួច លោក
Nguyen Tan Dung នឹងជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ចំណែក សេចក្តីជូនដំណឹងមួយផ្សេងទៀត ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថា
នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ លោក Thongsing Thamma
vong នឹងដឹកនាំគណៈប្រតិភូមកកម្ពុជាដែរ ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ នរោត្តម
សីហនុ។
គួររំលឹកថា បន្ទាប់ ពីព្រះករុណាព្រះបាទ នរោត្តម សីហនុ សោយទិវង្គតបណ្តាប្រទេសជាច្រើន
រួមមានប្រទេសជាសមាជិកអាស៊ាន ប្រទេសមហាអំណាច ដូចជា បានផ្ញើលិខិតរំលែកព្រះរាជ
មរណទុក្ខ ថ្វាយដល់ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ព្រះវររាជមាតា នរោត្តម មុនីនាថ
សីហនុ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ៕
ដោយ ៖ ចិន្ថា
ប្រភព ៖ mfaic