បុរសម្នាក់វង្វេងក្នុងព្រៃ គាត់បានជួបផ្ទះបុរាណមួយ គាត់គោះទ្វា តុកៗ ...
បុរស៖ "ខ្ញុំអាចសុំសំរាក ទីនេះ១យប់បានទេ?"
តាចាស់៖ "បាន! តែហាមលូលាន់ចៅស្រីយើង បើពុំដូច្នោះទេ ឯងនឹងទទួលទណ្ឌកម្ម ៣យ៉ាង
យ៉ាងធ្ងន់ធ្ងរ"!
បុរស៖ ខ្ញុំសន្យា! សំរាកមួយសន្ទះ ចៅស្រីតាលើកបាយម្ហូបឱ្យបុរស នាងសែនស្អាតអស្ចារ្យ
នាងសំលឹងបុរសមិនដាក់ភ្នែក ស្នេហ៍រន្ទះចាប់កើតមាន។ យប់ឡើងបុរសអន្ទះអន្ទែងទ្រាំលែង
បាន លបលួចចូលបន្ទប់នាង។ ជិតភ្លឺបុរសលបចូលបន្ទប់ខ្លួនវិញ។ ភ្ញាក់ឡើងនៅលើទ្រូងគាត់
មានដុំថ្មមួយដុំធំបិទផ្លាក "ទណ្ឌកម្មទី១៖ សង្កត់ថ្មលើទ្រូង"។ អានហើយញញឹម"អញស្មាន
តែធ្ងន់ធ្ងរមែន!"។ បុរសលើកដុំថ្មតេះតះ! . ទំលាក់តាមបង្អួចទៅដី។ ព្រលែងថ្មភ្លាមគាត់ ឃើញ
ផ្លាកមួយទៀតសរសេរថា "ទណ្ឌកម្មទី២៖ ដុំថ្មត្រូវ ចងភ្ផាប់ជាមួយ ពងស្វាសខាងឆ្វេង"។
គិតថាបាក់ជើង គ្រាន់បើជាងដាច់ពង គាត់ក៏លោតតាមដុំថ្ម ។ លោតហើយភ្លាម បុរសនោះ
ឃើញផ្លាកធំមួយទៀត នៅលើដីសរសេរថា "ទណ្ឌកម្មទី៣៖ ពងស្វាស ខាងស្តាំ ត្រូវបាន
ចងភ្ផាប់នឹងជើងគ្រែ"!
បុរស៖ ស្លាប់ហើយ អាប្អូនខ្ញុំ!!!៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke