CamNews

តារា 

បវរកញ្ញា និងជាតារាសម្តែងស្រី ប្រតិកម្ម មតិរិះគន់ យ៉ាងចាស់ដៃ និងវាយបក នាងខ្ញុំ មិនមែន តួសិចនោះទេ

ព័ត៌មានអន្តរជាតិ ៖ តារាសម្តែងស្រី សឹង្ហបុរី ដែលជាតួសម្តែងមួយរូប ក្នុងខ្សែភាពយន្ត ក្នុងស្រុកមួយ ស្ថិតនៅក្នុងសភាពចម្រូងចម្រាស់ 'Lang Tong' បានចេញមតិប្រតិកម្ម ឆ្លើយ    តបទៅនឹង រឿងហេតុ កន្លងមកលើទំព័រហ្វេសប៊ុករបស់នាង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីទំព័រ អាស៊ីវ័ន ។


ដឹកនាំសម្តែងដោយលោក Sam Loh ខ្សែភាពយន្តក្នុងស្រុក សឹង្ហបុរីមួយនេះពិតជាទទួលបានភាពល្បី ល្បាញជាខ្លាំង នៅលើទំព័រមុខសារព័ទ៌មាន ក្រោយពីត្រូវបានកាត់ចោលក៏ដូច    ជា ដកចោល ក្រោម សម្លេងរិះគន់ខ្លាំង ចេញពី មហោស្រពភាពយន្តអន្តរជាតិ    Singapore International Film Festival ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា នាង Angeline Yap ជាតារាសម្តែងស្រី ក្នុងខ្សែភាពយន្ត ខាង លើ ខណៈក្រោយមកទៀត បានជាប់ជ័យលាភីលេខ ៣ ក្នុង     កម្មវិធីប្រកួត​បវរកញ្ញាឯក Miss World Singapore 2014 បានចេញមុខ មកបកស្រាយ ស្រប   ពេល  ដែលរឿងអាស្រូវមួយនេះ បានគ្រប់មុខ របស់នាងមានគ្រប់ទីកន្លែងទាំងអស់ តាមបណ្តាកាសែត និងគេហទំព័រ ។


នៅក្នុងអត្ថបទបង្ហោះលើទំព័រ ហ្វេសប៊ុករបស់នាង Angeline  បានឆ្លើយ តបទៅមតិរិះគន់ និងបញ្ជាក់ យ៉ាងច្បាស់អោយដឹងថា នាងពុំបានជាប់ជាជ័យលាភី ឯក  ចំណាត់លេខ ៣ នោះនៅឡើយទេ អំឡុង ពេលដែលមានការថតខ្សែភាពយន្តខាងលើ ។ "ជាការពិត   ខ្សែភាពយន្តក្នុងស្រុកមួយនេះ គឺត្រូវបាន ថតឡើង អំឡុងខែ កុម្ភៈ ឆ្នាំ ២០១៤ ខណៈពេលនោះ នាងខ្ញុំពុំមែនជបេក្ខភាព បវរកញ្ញាឯកអ្វីនោះទេ ក៏ប៉ុន្តែ ទើបតែបច្ចុប្បន្នភាពនេះទេ ពោលក្រោយពីថតខ្សែភាពយន្ត   ទើបនាងខ្ញុំ ចូលប្រឡង និងជាប់ ជាជ័យលាភីឯក បវរកញ្ញាលេខ ៣ ផ្ទាល់តែម្តង ដូច្នេះ សូមអ្នករាល់គ្នា កុំនិយាយថា​ ៖ ស្អីគេ បេក្ខភាព បវរកញ្ញាឯកលេខ ៣ ធ្វើយ៉ាងដូច្នេះ ធ្វើនេះ ធ្វើនោះ ពុំមែនជាគម្រូល្អ ។ "


នាងខ្ញុំរំពឹងទុករួចទៅហើយ រាល់មតិរិះគន់ ទាំងវិជ្ជមាន   និង  អវិជ្ជមាន មុនពេលឈានជើងចូលក្នុងវិ ស័យមួយនេះ ក៏ប៉ុន្តែ រយៈពេលកន្លងមកនេះ នាងខ្ញុំទទួលបាន មតិរិះគន់ ក្នុងន័យវិជ្ជមានច្រើន ។ ជា ការពិត ភាពយន្តក្នុងស្រុកមួយនេះ​ពិតជាល្អ ពីព្រោះថា ជា  សិល្បៈភាពយន្តមួយ មានការដឹកនាំ ពីសំ ណាក់អ្នកដឹកនាំជំនាញ អត្ថបទ script ល្អ និង តួ  ប្រកប  ដោយវិជ្ជាជីវៈថែមទៀតផង មិនមែនជាខ្សែ  ភាពយន្តអាសអាភាស ក៏ប៉ុន្តែជា សិល្បៈភាពយន្ត  ដ៏ ល្អឯកមួយ ។ ជាការពិត នាងខ្ញុំ មិនមែនតួសិច នោះទេ ដូច្នេះ ចូរកុំយល់ច្រឡំ យ៉ាងណាមិញ  អរគុណ  ចំពោះការយកចិត្តទុកដាក់ នាពេលកន្លងមក នេះ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news Singapore Mumbai India