គ្រោះថ្នាក់ ៖ បើតាមការអោយដឹង ពីប្រភពសារព័ត៌មានបរទេស Forum ដែលបានចេញផ្សាយ
កាលពីប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា យុវជនឈាមរាវ ស្ថិតនៅក្នុងស្ថានភាពស្រវឹងម្នាក់
បានបង្កឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ នឹងបានបណ្តាលអោយមនុស្សមា្នក់ស្លាប់ ពីរនាក់ផ្សេង
ទៀតបានរងរបួស តែរឿងដែលហួសចិត្តនោះគឺថា គេបែរជាមិនតក់ស្លុតអ្វីនោះទេ តែបែរជាទៅ
ថើបមិត្តស្រីរបស់ខ្លួនធ្វើព្រងើយទៅវិញ។
លើសពីនេះទៅទៀត បើតាមរបាយការណ៍ បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា រឿងឧបទ្ទេវ
ហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅក្នុងខេត្ត Sichuan ភាគនិរតី ប្រទេសចិន
ពោលគឺ បានបណ្តាលអោយមនុស្សស្លាប់បាត់បង់ជីវិតចំនួនមួយនាក់ នឹងពីរនាក់ផ្សេងទៀតបាន
រងរបួស បន្ទាប់ពីយុវជនឈាមរាវ វ័យ ១៩ ឆ្នាំម្នាក់ នឹងមានឈ្មោះថា Li Yalei ជាអ្នកបង្កហេតុ
បានបើកបរដោយស្តិតនៅក្នុងស្ថានភាពស្រវឹង នឹងមានល្បឿនលឿន។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកើតមានឡើងនូវរឿងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ ក្រុម
ភ្នាក់ងារប៉ូលីសក៏ចុះមកធ្វើអន្តរាគមន៍ភ្លាមៗ ដោយបានរកអោយឃើញថា យុវជនវ័យ ១៩ ឆ្នាំរូប
នោះ បើកបរស្តិតនៅក្នុងស្ថានភាពស្រវឹង នឹងគ្មានប័ណ្ឌបើកបរ ។ តែរឿងដែលមិននឹកស្មានដល់
នោះ គឺថា ក្រោយកើតមានឡើងនូវរឿងឧបទ្ទេវហេតុមួយនេះ យុវជនរូបនោះបែរជាទៅឈរថើប
ជាមួយនឹងមិត្តស្រីរបស់ខ្លួនធ្វើព្រងើយទៅវិញ។
ជាចុងក្រោយ ប៉ូលីសក៏បានធ្វើការឃាត់ខ្លួន យុវជនឈាមរាវមួយរូបនោះ ក៏ដូចជារថយន្តបង្ក
ហេតុ ដោយរង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ forums