ភ្នំពេញ៖ បទចម្រៀងថ្មីមួយបទ របស់ប្រុសស្អាតម្នាក់ ឈ្មោះ តូនី កែវ (Tony Keo ) ដែលគេ ស្គាល់ថា ជាកូនខ្មែរ សញ្ជាតិអាមេរិក សម្តែង និងច្រៀងជាមួយ តារាចម្រៀងកូនខ្មែរ សញ្ជាតិ អាមេរិកដូចគ្នា កញ្ញា ឡូរ៉ាម៉ម ទទួលបាន ការចាប់អារម្មណ៍ យ៉ាងខ្លាំងពីអ្នកទស្សនា ទំាងក្នុង Youtube និង បណ្តាញទំនាក់ទំនងសង្គម Facebook ។
បទថ្មីនេះ មានចំណងជើងថា «No Money» ដែលច្រៀងរ៉េបដោយប្រុសស្អាត តូនី និង ឡូរ៉ាម៉ម សម្តែង នៅលើទឹក ដីសហរដ្ឋអាមេរិក ដោយចង់និយាយពី បុរសម្នាក់ដែលគ្មានទ្រព្យ តែមាន ចិត្តស្មោះ ស្រឡាញ់នារីម្នាក់ ។
គួរជម្រាបថា កញ្ញា ឡូរ៉ាម៉ម កាលពីពេលថ្មីៗកន្លងទៅនេះ បានប្រកាសថា កំពុងតែរកទិញផ្ទះ រស់នៅក្នុងរាជធានី ភ្នំពេញ និងលែងត្រឡប់ ទៅរស់នៅ សហរដ្ឋអាមេរិកវិញហើយ ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល