CamNews

តារា 

Elvin Ng ប្រាប់ថាសប្បាយចិត្ត និងមានកិត្តិយសណាស់ ក្នុងពេលដែលថត រឿងនៅកម្ពុជា

កាលពីប៉ុន្មានថ្ងៃមុន យើងបានដឹង រួចមកហើយថា តារាសំដែង សិង្ហបូរី ដ៏ល្បីល្បាញ Elvin Ng ត្រូវបានផលិតកម្ម ខ្មែរមេគង្គ សហការជាមួយនិង MediaCorp របស់សិង្ហបូរី អញ្ជើញអោយមក ចូលរួមថតរឿង ថ្មីមួយដែល មានចំណងជើងថា " Jade Elephant " ឬ " ដំរីមរកត " ជាមួយនិង តួស្រីខ្មែរយើង កញ្ញា ឌុច លីដា ។



សព្វថ្ងៃនេះលោក Elvin គឺកំពុងតែ មមាញឹក ក្នុងការថតរឿងថ្មីនេះ យ៉ាងសស្រាក់​សស្រាំ នៅក្នុង ទឹកដីប្រទេស កម្ពុជាយើង ។ នៅក្នុងបទសំភាសន៍ថ្មីៗនេះ Elvin បានប្រាប់ថា គាត់ពិតជាសប្បាយ ចិត្តនិងមាន កិត្តិយស ខ្លាំងណាស់ ដែលបានមកថត រឿងនៅកម្ពុជា ព្រោះថានៅទីនេះ ខាងក្រុម ការងារមានភាព ជិតស្និតនិង តែងតែជួយលោក ធ្វើការជានិច្ច ។ បើនិយាយពី អ្នកគាំទ្រវិញ Elvin និយាយថា ទៅទីណាក៏មាន អ្នកសុំគាត់​ ថតរូបជាមួយដែរ ។ Elvin នឹងសំដែងជាតួ វិស្វករ មកពី
សិង្ហបូរី ហើយត្រូវគេ ចាប់ជំរិត ដែលគាត់នឹង ស្នាក់នៅនិងថត នៅកម្ពុជាយើង រហូតដល់ថ្ងៃទី ៨ មិថុនា ហើយបន្តទៅថត បញ្ចប់នៅ សិង្ហបូរី ។



គួរបញ្ជាក់ផងដែរថា Elvin Ng គឺជាតារាសំដែង សិង្ហបូរី ទីមួយហើយ ដែលបានមកសំដែង រឿង ជាមួួយនិងខ្មែរយើង ហើយរឿង " ដំរីមរកត " នេះផងដែរ គ្រោងនឹងដាក់ បញ្ចាំងនៅចុងឆ្នាំ នេះ ហើយ ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ channelnewsasia 


Tags: star actor elvin ng singapore mediacorp jade elephant kmf