CamNews

តារា 

ប្តីប្រពន្ធមួយគូនេះ កំពុងតែមានគំរោង ធ្វើរឿងមិនល្អ ដើម្បីធ្វើការ ផ្សព្វផ្សាយនៅលើអិនធឺណិត

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី ជនជាតិចិន អ្នកស្រី Myolie Wu កាលពីពេលថ្មីៗនេះ ទើបតែបានធ្វើការបង្ហាញខ្លួន នៅក្នុង Star Awards 2016 នៅ Singapore កាលពីថ្ងៃ អាទិត្យទី ២៤ ខែមេសានេះ ។ 

ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Asian E-News Portal បានឲ្យដឹងថា នាងបានធ្វើដំណើរទៅ ប្រទេសវៀតណាម ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ផ្សេងៗ ។ 


គួរបញ្ជាក់ឲ្យដឹងថា Myolie Wu បានបង្ហោះវីដេអូខ្លី នៅលើគណនី Instagram របស់នាងដោយ និយាយជាភាសាវៀតណាម នឹង និយាយថា ជំរាបក្រុមអ្នកគាំទ្រនៅក្នុងស្រុក ។​


ប្តីរបស់នាង​ លោក Philip Lee ក៍បានបង្ហោះវីដេអូខ្លីមួយ នៅលើ Instagram ដូចគ្នា ដែលវីដេអូនោះ ជារបស់ប្រពន្ធគាត់ NG ( វាគឺជាវីដេអូមិនល្អនោះទេ) ។ 

នៅក្នុងវីដេអូខ្លីនេះ អ្នកស្រី​ Myolie Wu បាននិយាយជា ភាសាវៀតណាម ២​ទៅ ៣ មាត់ក្រោមមក ​ក៍បានសើចបន្ទាប់ពីបាននិយាយរួច ។ 

នៅព្រឹកនេះ Myolie Wu  ក៍បានបង្ហោះ វីដេអូផ្សេងៗនៃ 'NG' បន្ថែមទៀតហើយ ។ 


នាងថែមទាំងបានពន្យល់ទៀតថា ភាសាវៀតណាមមិនពិបាកនៅក្នុងការរៀននោះទេ ៕



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Myolie Wu Philip Lee Instagram Singapore