ភ្នំពេញ៖ ប្រធានសមាគមខ្មែរ កាណាដា លោក ឃុន ដេវិត បានមានប្រកាសថា សម្រាប់សិល្បករខ្មែរ ដែលមានបំណងចេញ ទៅច្រៀង និងសម្តែងនៅប្រទេស កាណាដា គឺសមាគមរបស់លោក អាចជួយធានា ដើម្បីជួយដល់ សិល្បករ-សិល្បការិនីខ្មែរ និងលើកស្ទួយដល់ វប្បធម៌ខ្មែរ នៅក្នុងប្រទេស កាណាដា ។
ផ្អែកតាមការប្រកាស ពីសំណាក់ប្រធានសមាគមខ្មែរ កាណាដា លោក ឃុន ដេវិត ដែលគេហទំព័រ LookingTODAYទើបទទួលបានកាល ពីម្សិលមិញ បានឱ្យដឹងថា សមាគមរបស់លោក អាចធ្វើការធានា សិល្បករ-សិល្បការិនី របស់ខ្មែររូបណា ដែលមានបំណងចេញទៅច្រៀង និងសម្តែងនៅលើទឹកដី ប្រទេសមួយនេះ ។ ប៉ុន្តែក្នុងនោះសិល្បករ ដែលអាចចេញទៅបាន គឺតម្រូវឲ្យគោរពនូវ លក្ខខណ្ឌមួយចំនួន របស់សមាគម ជាមុនសិន ។
ការប្រកាសរបស់ប្រធាន សមាគមខ្មែរ កាណាដា លោក ឃុត ដេវិត បានធ្វើឡើង ស្របពេលដែ លបច្ចុប្បនេះ គេមើលឃើញថា ទីផ្សាសិល្បៈ របស់តារាចម្រៀង និង តារាសម្តែងខ្មែរមួយចំនួន កំពុងតែងាកមកចាប់យក ការចេញទៅច្រៀង និង សម្តែងនៅក្រៅប្រទេស តាមរយៈការធានា ពីសំណាក់ប្រធានសមាគមខ្មែរ នៅតាមបណ្តាប្រទេសទាំងនោះ ព្រោះពួកគេគិតថា ការចេញទៅច្រៀងនៅក្រៅប្រទេស អាចរកកម្រៃបានច្រើន ពីការឡើងច្រៀងម្តងៗ និង បានតម្លៃខ្លួនខ្ពស់ ជាងទីផ្សារក្នុងស្រុក ។
ទន្ទឹមនឹងការចេញទៅច្រៀង និង សម្តែងនៅក្រៅស្រុក ពីសំណាក់តារាប្រុស-ស្រី របស់ខ្មែរនេះ គេសង្កេតឃើញថា មានតារាខ្លះ បានចេញទៅហើយ និងត្រឡប់មកវិញ ដោយភាពជោគជ័យ ។ ចំណែកឯអ្នកខ្លះទៀត មិនសូវជោគជ័យប៉ុន្មានទេ ដោយសារមិន គោរទៅតាមអ្វី ដែលជាការទាមទាចង់បាន ពីសំណាក់ប្រធានសមាគម និងទស្សនិកជនខ្មែរ រស់នៅទីនោះ ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកខ្លះបានបំពាន ទៅលើគោលការ របស់អ្នកធានា ចេញទៅទៀតផង ។
យ៉ាងណាមិញ បើក្រឡេកទៅមើល ពីសមាគមខ្មែរ កាណាដារបស់លោក ឃុត ដេវិត ឯនោះវិញលោក បានចេញគោលការណ៍ថា បើសិនជាសិល្បៈករខ្មែរ ណាចង់ចេញ ទៅច្រៀងនៅទីនោះ គឺអាចធានាចេញទៅបាន ប៉ុន្តែត្រូវគោរពលក្ខខណ្ឌ មួយចំនួន ដូចខាងក្រោមនេះ៖
ទី១-ត្រូវគោរពច្បាប់ក្នុងការស្នាក់នៅ និង កិច្ចសន្យា ។ ទី២-គោរពច្បាប់ការងារ មិនរំលោភបំពាន លើអ្នកធានា ។ ទី៣-មិនត្រូវប្រព្រឹត្តផ្តេសផ្តាស ខុសកិច្ចសន្យា ។ ទី៤-ត្រូវចាកចេញពីកាណាដា មុនពេលផុតកំណត់វីសា២ថ្ងៃ។ ទី៥ សិល្បករត្រូវបកប្រែឯកសា និងចេញថ្លៃពាក្យដាក់ ទៅសម្ភាសន៍ខ្លួនឯង និងទី៦ ត្រូវមានឯកសារគ្រប់គ្រាន់ ទើបអាចទទួលបានវីសា ។
ប្រធានសមាគន៍ខ្មែរ កាណាដារូបនេះ បានបញ្ជាក់ថា សមាគមខ្មែរ ធានារ៉ាប់រងថ្លៃសំបុត្រយន្តហោះ ថ្លៃអាហារ កន្លែងស្នាក់នៅ ចេញថ្លៃលិខិតធានា និងប្រាក់ខែដល់សិល្បករ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល