សហរដ្ឋអាមេរិក ៖ បើតាមរបាយការណ៍បានអោយដឹងថា មានសត្វក្តាន់មួយក្បាលបាន
ជាប់ជំពាក់ជាមួយនឹងទោងរបស់ក្មេងលេង ដែលក្រោយមកក្រុមភ្នាក់ងារប៉ូលីសបានប្រឹង
ប្រែងអោយអស់ពីលទ្ធភាពក្នុងការជួយសង្រ្គោះវា។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុមួយនេះ បានរាយការណ៍ទៅដល់ភ្នាក់ងារមានសមត្ថកិច្ច បន្ទាប់
ពីប្រជាជនបានឃើញសត្វក្តាន់មួយក្បាល ដោយស្នែងរបស់វាជាប់ជំពាក់ជាមួយនឹងទោងយោល
របស់ក្មេងប្រមាណជាង 40 ម៉ៃល៍ ភាគខាងជើង Salt Lake City នៃរដ្ឋ Utah សហរដ្ឋអាមេរិក ។
អ្នកតំណាងមកពីរដ្ឋមួយនេះគឺលោក Lane Findlay បានបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ក៏
មានរយៈពេលជាងមួយម៉ោងដែរ ទម្រាំតែមន្រ្តីជំនាញការពារជីវិតសត្វព្រៃបានមកដល់ ដូច្នេះគាត់
ត្រូវតែដោះស្រាយបញ្ហានេះដោយខ្លួនឯងផ្ទាល់ ស្របពេលដែលគាត់បានដកកាម៉េរ៉ា មកថតសកម្ម
ភាពទាំងនោះ ដោយគាត់បានបញ្ជាក់ថា បើសិនណាជាគាត់មានគ្រោះថា្នក់ដោយប្រការណាមួយ
សូមយកសកម្មភាពដែលបានថតទុកនេះទៅជូនភរិយារបស់គាត់ផង។
ជាចុងបញ្ជប់ ក្រោយពីការប្រឹងប្រែងអោយអស់ពីលទ្ធភាព ក្នុងការជួយសង្គ្រោះដោយប្រើប្រដាប់
កាត់ ក្នុងការកាត់ដែកដែលបានជំពាក់នោះ ហើយក៏បានធ្វើអោយសត្វក្តាន់មួយក្បាលនោះក៏បាន
រួចផុតពីការជាប់ជំពាក់ទៅនឹងទោងយោលរបស់ក្មេងៗ រួចបោលចូលទៅក្នុងព្រៃបាត់តែម្តង ។ ដើ
ម្បីអោយជ្រាបកាន់តែច្បាស់ថាតើ សកម្មភាពក្នុងការជួយសង្គ្រោះសត្វក្តាន់មួយក្បាលអោយមាន
សេរីភាព ប្រព្រឹត្តិបានទៅយ៉ាងណានោះ សូមតាមដានទស្សនានូវវីដេអូខាងក្រោមដូចតទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ news.sky