ព័ត៌មានកីឡា៖ Chelsea ក្រោយពីទទួលបានដំណឹងល្អ ពីការចូលរួមប្រកួតរបស់ Diego Costa មកវិញ ពិតជាមានសេចក្ដីរីរាយ និង កម្លាំចិត្ដចូលរួមប្រកួតជាមួយ QPR រហូតទទួលបានជោគជ័យក្នុងពិន្ទុ ២-១។
Chelsea ស្របនិងការទទួលបានសម្លេងគាំទ្រច្រើន និង ពិន្ទុស្ថិតក្នុងលំដាប់លេខកំពូលក្នុងជួតារាងប្រកួត ក្រុមកាន់តែពង្រីកភាពលេចធ្លោឡើង ក្រោយពេលលទ្ធផលនៃការប្រកួតជាមួយ QPR ទទួលបានជ័យជំនះ ២-១ នៅបរិវេណកីឡរដ្ឋាន Stamford Bridge។ ស្ថិតក្រោមការនាំមុខរបស់ Diego Costa ក្រុមក៏មានឱកាសបង្កើតពិន្ទុដឹកមុខដៃគូរ នៅនាទីទី ៣២ ដោយកីឡាករ Oscar ហើយមួយគ្រាប់បន្ដនៅនាទីទី ៧៥ ដែលជាគ្រាប់ប៉េណាំងទី ដោយកីឡាករ Hazard ធ្វើឲ្យក្រុម ទទួលបានជោគជ័យ។ ប៉ុន្ដែស្ថិតក្នុងចន្លោះពេល នៃការបង្កើតពិន្ទុ ២ គ្រាប់របស់ Chelsea នោះ QPR ក៏ឆ្មក់ឱកាសសងមួយគ្រាប់វិញនៅនាទីទី ៦២ ដោយកីឡាករ Austin ។
ក្រោយបញ្ចប់ការប្រកួត បង្ហាញលទ្ធផល Chelsea ទទួលបានជោគជ័យ ក្រុមត្រូវរៀបចំខ្លួន ចូលទៅកាន់ការប្រកួត នៅថ្ងៃពុធ បន្ដទៀតប៉ះជាមួយ Slovenia ក្នុងជំនួបជាលក្ខណៈ Champions League ហើយត្រូវស្ថិតក្រោមវត្ដមានកីឡាករ Diego Costa ដដែល ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី