ភ្នំពេញ៖ តារាសម្តែងកូនកាត់៣សាសន៍ កញ្ញា ព្រីម លីហ្សា គឺជាតារាស្រីមួយដួង ដែលមានភាពលេចធ្លោខ្លាំង ជាងអ្នកសិល្បៈដទៃ ដោយសារ តែនាងជាតារាដែលចូលចិត្ត បង្ហាញភាពហ៊ឺហារ ចាយលុយខ្ទង់ម៉ឺនដុល្លារ ទិញសម្លៀកបំពាក់ម៉ាកល្បីៗ យកមកស្លៀកពាក់ សម្ញែងបង្អួតភ្នែក អ្នកសិល្បៈ និងអ្នកគាំទ្រ ។
រូបថតជាច្រើនសន្លឹក ត្រូវបានតារាសម្តែងស្រីរូបស្រស់ កញ្ញា ព្រីម លីហ្សា បង្ហោះពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook បានសម្ញែងឲ្យឃើញថា នាងមានម៉ូដថ្មីៗម៉ាកល្បីៗជាច្រើន ម៉ូដគ្រងនៅលើដងខ្លួននាងយ៉ាងស្រស់ស្អាតជាមួយ Brand ល្បីៗ មានដូចជា Givenchy, Versace, Herve Leger, Gucci, Loewe, Dior និង Brandល្បីៗ ជាច្រើនទៀត សម្រាប់ឆ្នាំ២០១៥ ។
ឈុតនីមួយៗ របស់តារាសម្តែងរូបនេះ ត្រូវបាននាងតែងអួតថា មានតម្លៃមិនក្រោម៥ពាន់ដុល្លារនោះទេ រហូតដល់នាង បានពានរង្វាន់ ជាតារាដែលមានភាពលេចធ្លោ ក្នុងការប្រើប្រាស់សម្ភារៈទំនើបស៊ីវិល័យ តម្លៃថ្លៃៗជាងគេ ក្នុងចំណោម អ្នកសិល្បៈស្រុកខ្មែរ ។
ចង់ដឹងថា ម៉ូដសម្លៀកបំពាក់របស់នាង ម៉ាក់ល្បីៗនោះ មានភាពស្រស់ស្អាត ប្លែកភ្នែកពីម៉ូដមុនៗយ៉ាងណា សូមទស្សនាជាមួយ ទំព័រកំសាន្តយើងខ្ញុំ ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល