ភ្នំពេញ ៖ ថ្មីៗនេះមានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាតជាមួយនិងតម្លៃក្នុងការចូលទស្សនា សួនកម្សាន្តដ៏ធំដែលបានផ្លាស់ពីខេត្តកោះកុង មកជិតស្ថានីយ័ទូរទស្សន៍ភីអិនអិន ។ ហើយថ្មីៗនេះត្រូវបានគេដឹងថា តម្លៃក្នុងការចូលទស្សនាក៏ត្រូវបានថយចុះវិញ បន្ទាប់ពីមានការត្អូញត្អែរ ជាមួយនិងតម្លៃថ្លៃពេក ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
ពាក់ព័ន្ធជាមួយនិងតម្លៃ ដើមឡើយត្រូវបានគេដឹងថា សម្រាប់ភ្ញៀវជាតិដែលចង់ចូលទស្សនា Phnom Penh Safari ក្នុងម្នាក់គឺត្រូវបង់ដល់ទៅ ១៥ ដុល្លារឯណោះ ។ ប៉ុន្តែគឺថយចុះនៅសល់តែ ១០ ដុល្លារប៉ុណ្ណោះ ដែលជាតម្លៃសមរម្យមួយ សម្រាប់អ្នកចង់ចូលទស្សនាសួនសត្វដ៏ស្រស់ស្អាតមួយនេះ ។
សួនសត្វដ៏ធំមួយនេះ ត្រូវបានគេដឹងថា មានការសម្តែង របស់ស្វាអូរ៉ង់អូតង់ ការសម្តែងរបស់សត្វសេកពីអាហ្រ្វិក ព្រមទាំងសត្វផ្សេងៗជាច្រើនទៀត ដែលធ្វើឲ្យអ្នកទស្សនាមិនមានការខកបំណងឡើយ ។
គួរបញ្ជាក់ឲ្យដឹងថា សួនសត្វសាហ្វារីនេះគឺមានទីតាំងនៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយពីទីក្រុងភ្នំពេញ ប្រមាណជា ២០ គីឡូមែត្រតែប៉ុណ្ណោះ ។
ភ្នំពេញសាហ្វារីនេះនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះហើយ ។ សួនកម្សាន្តរបស់ អ្នកឧកញ៉ា លី យ៉ុងផាត់ រូបនេះ ត្រូវបានគេដឹងថា ចំណាយទុនដល់ទៅជាង ១០ លានដុល្លារឯណោះ ៕
ដោយ ៖ គន្ធា