ភ្នំពេញ៖ តុលាការសាលាដំបងខេត្តបាត់ដំបង នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍នេះ គ្រោងនឹងធ្វើការប្រកាសសាលាក្រម លើសំណុំរឿងឆ្លងរាលដាលមេរោគអេដស៍ នៅភូមិរកា ឃុំរការ ស្រុកសង្កែ ដែលធ្វើឲ្យមនុស្សជិត ៣០០នាក់ ឆ្លងមេរោគអេដស៏ ប្រឆាំងនឹងគ្រូពេទ្យ យ៉ែន ជ្រិន។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកដែលផ្ទុកមេរោគអេដស៍ នៅឃុំរកា មានចំនួន ២៩០នាក់ ក្នុងចំណោមនោះ មានអ្នកស្លាប់ចំនួន ១០នាក់ គឺស្ត្រីចំនួន ៦នាក់ និងបុរស ៤នាក់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល