CamNews

កីឡាអន្តរជាតិ 

Monaco ត្រូវ​ការ​៣​ពិន្ទុ​បន្ថែម​ក្នុង​ទឹក​ដី ពេល​​ជួប CSKA Moscow យប់​នេះ​ក្នុង Champions

(ប៉ារីស)៖ ក្រុមបាល់ទាត់ AS Monaco ត្រូវការ៣ពិន្ទុទឹកដី ពេលជួបក្រុម CSKA Moscow របស់រុស្ស៊ីម៉ោង ២៖៤៥នាទី​រំ​លង​អាធ្រាត្រ​នេះ (ម៉ោង​នៅ​កម្ពុជា) នៃ​ជើង​ទី​២ ពាន​រង្វាន់​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA Champions League ស្របពេលដែល Bayer Leverkusen ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ Tottenham Hotspur របស់​​អង់​​គ្លេស​​។

Monaco របស់បារាំង កំពុងនាំមុខកំពូលតារាងបណ្តោះអាសន្នប្រចាំពូល E ក្រោយឆ្លងកាត់៣ប្រកួតសន្សំពិន្ទុ ឈ្នះ១ និងស្មើ២ដង មិន​ដែល​ចាញ់ ហើយ​ក៏​រក​បាន​១​ពិន្ទុ​ផង​ដែរ កាល​ពី​ជើង​ទី​១ ក្នុងទឹកដី CSKA Moscow ក្រៅពីស្មើ Bayer Leverkusen ១-១ ក្នុងទឹកដី និង​ឈ្នះ Spurs ២-១ កាល​ពី​ថ្ងៃ​បើក​ឆា​ក​ពូល E។

ដូច្នេះ៣ពិន្ទុនារាត្រីនេះ សំខាន់ខ្លាំងណាស់សម្រាប់ Monaco ដែលមានកីឡាករជើងខ្លាំង Radamel Falcao ដែលជា អតីតកីឡាករលេខ១ ប្រ​ចាំ​ក្លឹប Atletico Madrid របស់​ប្រទេស​អេស្ប៉ាញ ដើម្បី​ធានាបានកៅអីវគ្គ១៦ក្រុមនៃ Champions ដោយ​មាន​ពិន្ទុ​ប្រដេញ​គ្នា​យ៉ាង​ប្រកៀក គឺ Monaco លេខ១ កំពូល​តារាង​មាន ៥​ពិន្ទុ Tottenham Hotspur លេខ២ មាន៤ពិន្ទុ Bayer Leverkusen របស់អាល្លឺម៉ង់ លេខ៣ មាន៣ពិន្ទុ និង​ក្រុម​បាត​តា​រាង CSKA Moscow មាន​២​ពិន្ទុ​៕

រូបភាពកាលជួបគ្នាក្នុងជើងទី១ ឆ្នាំ២០១៦

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Monaco