CamNews

តារា 

បានឃើញរូបកូនប្រុសរបស់នាង Pat napapa ឆ្លុះអេកូ បានញាក់សាច់!

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ​ ស្វាមីរបស់តារាសម្តែងនាង Pat napapa គឺលោក Akarakit Worarojcharoendet បានបង្ហោះរូបថតមួយសន្លឹកជាមួយនិងភរិយា ជាលក្ខណៈកំប្លែងដោយឃើញថា នៅក្នុងរូបថតនោះគឺអ្នកទាំង ២ បានពោះដូចគ្នា ដោយខាងប្រុសបានយកប៉ាល់ដាក់ក្នុងអាវរបស់គាត់ ។ 

ក្រោយមកមិនបានប៉ុន្មានផង លោក Akarakit Worarojcharoendet ក៏បានកាត់ត រូបថតដែលភរិយាបានឆ្លុះអេកូ ជាលក្ខណៈកំប្លែងម្តងទៀត ហើយ Fans ក៏បានចូលខមមិនថា កូនប្រុសនៅក្នុងផ្ទៃរបស់នាង Pat napapa អាចនឹងមានរូបរាងដូច្នេះប្រសិនបើស្វាមីរបស់នាងគឺជាពពោះជំនួសនាង ប៉ុន្តែវាគ្រាន់តែជារឿងកំប្លែងដែលមិនអាចទៅរួច ។ 

ដោយយោងតាមសម្តីរបស់គូពេទ្យបានឲ្យដឹងថា កូននៅក្នុងផ្ទៃរបស់តារាថៃនាង Pat napapa មានសុខភាពល្អធម្មតាទេ ហើយក៏សូមឲ្យតារាស្រីរូបនេះមើលថែទាំខ្លួនឲ្យបានល្អផងដែរ មុននិងក្រោយពីសម្រាលកូន ។ 

គួរបញ្ជាក់ឲ្យដឹងថា បុរសដែលមានអាជីពជាអ្នកបង្ហោះម៉ូតូលោក Akarakit Worarojcharoendet រំភើបចិត្តយ៉ាងខ្លាំង ក្រោយជិតបានឃើញមុខកូនដំបូងរបស់ខ្លួន ដែលខណៈពេលនេះគេមានអាយុ ៨ ខែហើយ ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pat napapa Akarakit Worarojcharoendet