CamNews

កីឡាអន្តរជាតិ 

Real Madrid បំបាក់ក្រុមភ្ញៀវ ១០-២ ខណៈដែល Gareth Bale រកគ្រាប់បាល់បាន ដល់ទៅ ៤គ្រាប់ម្នាក់ឯង

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធស្លាប អតីតជាកីឡាករចេញពីទឹកដីអង់គ្លេសគឺ Gareth Bale បានសម្រេច​មហិច្ឆតា រកគ្រាប់បាល់បានដល់ទៅ ៤គ្រាប់មួយការប្រកួតស្របពេល Real Madrid ជោគលើដៃគូរក្រោមលទ្ធផល ១០-២ ក្នុងព្រឹត្ដិការណ៍ La Liga ។ 

ក្លឹប Real Madrid បានបំបាក់ក្រុមភ្ញៀវ Rayo Vallecano យ៉ាងទក់សាច់ ក្រោមលទ្ធផលពិន្ទុ ១០-២ ជាមួយនឹងការស្វែងរកគ្រាប់បាល់ដោយកីឡាករ ៤រូបក្នុងនោះគឺ Danilo រកបាន​ ១គ្រាប់នៅនាទីទី ៣ ចំណែក Gareth Bale រកបានដល់ទៅ ៤គ្រាប់គឺ នៅនាទីទី ២៤, ៤១, ៦១ និង ៧០ រីឯ Ronaldo វិញរកបាន ២គ្រាប់នៅនាទី​ទី ​៣០ (គ្រាប់បាល់ពិន័យ), ៥៣ និងចុងក្រោយដោយកីឡាករ Benzema រកបាន ៣គ្រាប់នៅនាទីទី ៤៨, ៧៩ និង ៩០។ 

ជោគជ័យម្ដងនេះ ពិតជាលើកមុខលោក Rafael Benitez ជាខ្លាំងមិនអន់ទេ ក្រោយពី ៥ប្រកួតចុងក្រោយ​កន្លងមក រូបលោកត្រូវទទួលរងគំនាបសង្កត់ ព្រោះ Real Madrid បានបរាជ័យ ដល់ទៅ ៣ការប្រកួត រួចជាស្រេច។ តែទោះបីជាយ៉ាងណាក៏ដោយ Real Madrid​ នៅតែបន្ដការគ្រងតំណែងនៅ​លើ​លេខរៀងទី៣ ដោយមានពិន្ទុ ៣៣ពិន្ទុក្នុងដៃ បន្ទាប់​ពី Atl Madrid នៅលេខរៀងទី២ មានពិន្ទុ៣៥ ពិន្ទុ ស្មើ Barcelona លេខរៀតទី១ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Real Madrid Rayo Vallecano