CamNews

ព័ត៌មានជាតិ 

បញ្ចប់ប្រតិបត្តិការ បង្ក្រាបក្រុមចោរប្លន់បាញ់សម្លាប់ នៅខណ្ឌទួលគោក, ចាប់បាន៤នាក់ និងបាញ់សម្លាប់២នាក់

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ចប់ប្រតិបត្តិការបង្ក្រាប ក្រុមចោរប្លន់ប្រដាប់អាវុធហើយ គិត ត្រឹមម៉ោង១២ថ្ងៃត្រង់ទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ ជាលទ្ធផល ចាប់បានជនសង្ស័យ៤នាក់ (ស្រី២នាក់) ខណៈ២នាក់ទៀត ត្រូវបានបាញ់សម្លាប់ ដោយសារតដៃ ជាមួយសមត្ថកិច្ច នៅភ្នំប្រសិទ្ធ។

មន្រ្តីអាវុធហត្ថជាន់ខ្ពស់ រាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News មុននេះថា កម្លាំងអាវុធហត្ថ សហការជាមួយ កម្លាំងនគរបាល បានចេញបង្ក្រាបក្រុមចោរប្លន់ទាំងនេះ រហូតចាប់បានជាបន្តបន្ទាប់ នៅខណ្ឌឫស្សីកែវ រហូតដេញចាប់ និងបង្ក្រាប២នាក់ទៀត ដល់ភ្នំប្រសិទ្ធ ប៉ុន្តែដោយសារពួកគេតដៃ ទើបកម្លាំងបាញ់ដើម្បីការពារខ្លួន បណ្តាលឲ្យជនសង្ស័យទាំង២នាក់នោះ បានស្លាប់តែម្តង។

សូមបញ្ជាក់ថា ជនសង្ស័យ៦នាក់ ជិះម៉ូតូ២គ្រឿង បានបាញ់សម្លាប់ប្លន់យកម៉ូតួ មួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CR-0063 នៅព្រឹកទាបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនរងគ្រោះម្នាក់ឈ្មោះឌិន ដារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកទិញលក់កម្ទេចកំណាត់ មានស្រុកកំណើតនៅភូមិទួលធំ ឃុំចំបក់ ខេត្តក្រចេះ៕

ចោរដែលបាញ់សម្លាប់ប្លន់យកម៉ូតូ នៅខណ្ឌទួលគោកកាលពីព្រឹកមិញ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់បានហើយ(ភ្នំពេញ)៖ ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង បានបាញ់សម្លាប់ប្លន់យកម៉ូតួមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CR-0063 នៅព្រឹកទាបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ឥឡូវនេះត្រូវបានកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ តាមចាប់បានហើយ បន្ទាប់ពីកើតហេតុរយៈពេលជាង២ម៉ោង។ ដោយតាមចាប់រហូតដល់ម្តុំស្វាយប៉ាកឃាត់បានម៉ូតូចំនួន២គ្រឿង និងបន្តតាមចាប់បក្សពួកបន្ថែមទៀត។សូមជំរាបថា កាលពីព្រឹកទាបភ្លឺថ្ងៃទី១១ ខែធ្នូនេះ ខណ:ជនរងគ្រោះកំពុងតែជិះម៉ូតូ ស្រាប់តែលេខមុខក្រុមចោរប្លន់ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក ស្កុបពី បានមកភ្ជង់ ហើយបាញ់សម្លាប់ជនរងគ្រោះ រហូតដល់ស្លាប់ មុនពេលពួកវា យកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅដោយសុវត្ថិភាព។ ជនរងគ្រោះម្នាក់ឈ្មោះឌិន ដារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកទិញលក់កម្ទេចកំណាត់ មានស្រុកកំណើតនៅភូមិទួលធំ ឃុំចំបក់ ខេត្តក្រចេះ៕

Posted by Fresh News on Thursday, December 10, 2015

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញូវ


Tags: Cambodia Social News PP