ក្រុមកាំភ្លើងធំ Arsenal បានចរចារត្រូវថ្លៃ ចុះកុងត្រាជាមួយ យុវជនរបស់បារាំង Yaya Sanogo
ដែលផ្ទេរពីក្រុម Auxerre រួចរាល់ហើយ ។
Yaya Sanogo មានវ័យ ២០ ឆ្នាំជាយុវជនក្នុងក្រុមជំរើសជាតិ អាយុក្រោម ២១ ឆ្នាំរបស់បារាំង
ដែលមានទេពកោសល្យល្អ ជាពិសេសសមត្ថភាព លេងជាខ្សែរប្រយុទ្ធ ។ Sanogo គឺជាកីឡាករ
ដែលស៊ុតបាន ១១ គ្រាប់ក្នុង ២៤ ប្រកួតពេលលេងអោយក្រុម Auxerre ។ Sanogo ក៏កំពុងលេង
អោយក្រុមជំរើសជាតិ ក្នុងការប្រកួតបាល់ទាត់ អាយុក្រោម ២១ ឆ្នាំនៅ Turkey ផងដែរ ។
យុវជនវ័យ ២០ ឆ្នាំម្នាក់នេះ បានជួយអោយក្រុម U21 បារាំងឈានដល់វគ្គ ១៦ ក្រុមចុងក្រោយ
ដោយគ្រាប់បាល់ ២ គ្រាប់របស់គេ ក្នុងជំនួបជាមួយ Turkey ។ Arsene Wenger បាននិយាយថា
លោកមើលឃើញ ទេព្យកោសល្យរបស់ Sanogo តាមការលេងរបស់គេនៅ Auxerre ជាពិសេស
ការលេងរបស់គេនៅក្រុម U21 បារាំងនៅ Turkey នេះឯងទើបលោកមានទំនុកចិត្ត ក្នុងការនាំយក
Sanogo មកចូលរួមក្រុម Arsenal ។
គួរបញ្ជាក់ផងដែរថា Sanago ចូលរួមលេងអោយក្លឹប Auxerre ពេលដែលគេមានអាយុ ១៤ ឆ្នាំជា
កីឡាករវ័យក្មេង ។ ចំណែកក្រុម Arsenal នៅមិនទាន់ប្រាប់អំពី រយៈពេលនៃកុងត្រា និង តំលៃនៅ
ឡើយទេ ៕
ដោយ ៖ កុសល
ប្រភព ៖ bbc