ព័ត៌មានអន្តរជាតិ ៖ ករណីចុះអន្តរាគមន៍ហ៊ុមព័ន្ធការិយាល័យទីភ្នាក់ងារទេសចរណ៍មួយកន្លែង ត្រូវ បានបញ្ចប់ ខណៈចំណាប់ខ្មាំង ៦នាក់ ត្រូវបានរំដោះ ស្របពេលដែលជនសង្ស័យបានរត់គេចខ្លួន បាត់ទៅហើយ ។ សារព័ត៌មានក្នុងស្រុក លើកឡើងឲ្យដឹងថា ឧបទ្ទេវហេតុលើកនេះ ទំនងជាការ ប៉ុនប៉ងប្លន់ ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថា ឧបទ្ទេវហេតុខាងលើនេះបានកើតឡើង ប្រហែលម៉ោង ៦ និង ៣០ នាទីយប់ថ្ងៃសុក្រម្សិលមិញនេះ នៅពេលដែលជនសង្ស័យម្នាក់ ត្រូវបានសេចក្តីរាយការណ៍ បញ្ជាក់ ឲ្យដឹងថា ដៃប្រដាប់ដោយអាវុធនោះ បានសម្រុកចូលការិយាល័យទីភ្នាក់ងារទេសចរណ៍ Asieland ដែលមានទីតាំងនៅ Boulevard Massena ។ នៅលើគណនីទ្វីតធើ ប៉ូលីសប្រចាំទីក្រុង ប៉ារីស ប្រទេសបារាំង ទទូចឲ្យពលរដ្ឋនៅទីតាំងកើតហេតុ ចាកចេញពីតំបន់នោះ ខណៈក្រុមអ្នកចរចារ បានកោះហៅឲ្យទៅកាន់ទីតាំងខាងលើ។
របាយការណ៍ពីសារព័ត៌មាន Reuters ឲ្យដឹងថាតំបន់កើតហេតុខាងលើគឺប្រជុំទីភ្នាក់ងារទេសចរណ៍ ដែលមានអតិថិជនភាគច្រើន ជាជនជាតិអាស៊ី មាននិន្នាការខ្ពស់ក្នុងការប្រើប្រាស់សេវាកម្ម វេរលុយ ។ ជនសង្ស័យដែលជាបុគ្គលគ្រោះថ្នាក់ខ្លាំង ក្នុងឧបទ្ទេវហេតុលើកនេះ បានភៀសខ្លួនចេញពីទីតាំង កើតហេតុ ស្របពេលដែលអាជ្ញាធរពាក់ព័ន្ធកំពុងតែតាមប្រមាញ់ ៕
Gros dispositif des forces de l'ordre et secours à Paris (13eme) à Massena. Prise d'otages en cours. pic.twitter.com/pfaAwHrpuT
— Remy Buisine (@RemyBuisine) December 2, 2016
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ