CamNews

តារា 

សុវណ្ណ ជេកូ ពន្លកតារាចម្រៀងថ្មី រះក្នុងផលិតកម្ម Mymusic

ភ្នំពេញ៖ តារាចម្រៀងប្រុសដែលទើបតែនឹងរះថ្មី នៅលើវិថីសិល្បៈ លោក សុវណ្ណ ជេកូ បន្ទាប់
ពីឈានជើងចូលប្រឡូក នៅក្នុងសិល្បៈអស់រយៈពេលជាង ២ ឆ្នាំកន្លងមកនេះ កំពុងតែវិវឌ្ឍខ្លួន
ឲ្យក្លាយទៅជាតារាចម្រៀង ដែលមានឈ្មោះបោះសំឡេង ដូចតារាប្រុស ស្រីផ្សេងទៀត។

ស្ថិតក្នុងវ័យ ២២ ឆ្នាំលោក សុវណ្ណ ជេកូ បានចូលខ្លួនប្រឡូក ជាមួយសិល្បៈយ៉ាងជោគជាំ រហូត
ទទួលបានគាំទ្រ ពីសំណាក់មិត្តយុវវ័យយ៉ាងគួរសម។ ជាងនេះទៅទៀតនោះ លោកក៏បានរក
ឃើញទ្រនំថ្មី ដើម្បីចូលខ្លួនជ្រកកោន សម្រាប់អាជីពជាអ្នកសិល្បៈផងដែរ។

នៅពេលជូបសម្ភាសន៍ ជាមួយគេហទំព័រ Looking TODAY លោក សុវណ្ណ ជេកូ បាននិយាយថា
សព្វថ្ងៃនេះលោកកំពុងច្រៀង ឲ្យផលិតកម្មក្នុងស្រុកមួយ មានឈ្មោះ Mymusic ។ លោក បានចូល
ច្រៀងនៅក្នុងផលិតកម្មនេះ បានជិតមួយឆ្នាំមកហើយ។

តារាចម្រៀងដែលជាពន្លកថ្មី ទើបនឹងចេញរូបនេះបាននិយាយឲ្យដឹងទៀតថា តាមរយៈបទចម្រៀង
របស់លោកដែលបានច្រៀង នៅក្នុងផលិតកម្មនេះធ្វើឲ្យមហាជនមួយចំនួនបានស្គាល់ និងមានការ
ចាប់អារម្មណ៍ យ៉ាងគួរសមផងដែរ។

ជាមួយគ្នានេះ សុវណ្ណ ជេកូ បានដាក់ក្តីសង្ឃឹមទៅលើមិត្តយុវវ័យ ក៏ដូចជាទស្សនិកជនក្នុងការចូល
រួមជួយគាំទ្រ នូវបទចម្រៀងថ្មីៗរបស់លោក ក៏ដូចជាវត្តមានរ នៅក្នុងវិស័យសិល្បៈនាពេលនេះ។

លោក សុវណ្ណ ជេកូ ដំបូងឡើយ គឺជាតារាចម្រៀង ដែលមិនមានទ្រនំជ្រកកោន ណាមួយពិតប្រា
កដនោះឡើយ គឺគ្រាន់តែជាតារាចម្រៀង ដែលបញ្ចេញសំនៀង នៅតាមភោជនីដ្ឋាន នៅក្នុងក្រុង
ភ្នំពេញ នាពេលរាត្រីតែប៉ុណ្ណោះ។ ប៉ុន្តែដោយឆន្ទៈ ចង់ប្រែខ្លួនឲ្យទៅជាតារា ដែលមានដំបូលជ្រក
ពិតប្រាកដនោះ លោកបានព្យាយាម ស្វះស្វែងរហូតទទួលបាន ជោគជ័យដូចក្តីបំណង៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sovan cheko entertainment khmer star