CamNews

ទេសចរណ៍ 

អាងហែលទឹកដែលស្រស់ស្អាត និងធំជាងនៅលើលោក

The Crystal Lagoon​ គឺជាឈ្មោះអាងហែលទឹក ដែលស្រស់ស្អាត និងធំជាងគេបង្អស់នៅ
លើលោក ហើយមានទីតាំងស្ថិតនៅក្នុងរមណីយដ្ឋាន The San Alfonso del Mar នារដ្ឋ
Algarrobo ប្រទេស Chile ដែលអាងហែលទឹកនេះលាតសន្ធឹងជាង ១៦០៩ គ.ម និង ពោរ
ពេញទៅដោយទឺកដ៏ខៀវស្រងាត់ធំដាច់កន្ទុយផ្នែក ដែលជាហេតុធ្វើអោយភ្ញៀវទេសចរណ៏
បានទឹកដល់ទីនោះហើយ ទ្រាំមិនបានក្នុងការចុះហែលទឹកកំសាន្តលែង ។



ប្រទេស Chile គឺជាប្រទេសមួយដែលពោរពេញទៅសក្តានុពលទេសចរណ៏​ និងតំបន់សម្រស់
ធម្មជាតិដែលមាននៅតាមតំបន់បឹង ឧទ្យាន និងតំបន់ឆ្នេរជាដើម​។  មិនត្រឹមតែប៉ុណ្ណោះ
ប្រទេសនេះបានបំបែកឯកទគ្គកម្មពិភពលោក The Guinness World Record ដោយបានធ្វើការ
ទាក់ទាញភ្ញៀវទេសចរណ៏ជាង ២លាននាក់រៀងរាល់ឆ្នាំតាមរយៈអាងហែលទឹកធំជាងគេលើ
លោកគឺ The Crystal Lagoon នារមណីយដ្ឋាន San Alfonso Del Mar​ ដោយវាបានលាតសន្ធឹង
ប្រមាណជាង​ ៣,៣២៣ហ្វឺត ស្មើនិងជាង១៦០៩ គ.ម បើយោងទៅតាមម្ចាស់រមណីយដ្ឋាន
នៃសាជីវកម្ម The Crystal Lagoons ។ អាងហែលទឹកនេះមានទំហំធំជាងអាងហែលទឹកនៅ
ពហុកីឡាដ្ឋានអូឡាំពិក​ ២០ដង ហើយធំជាង ៦ដងបើធៀបទៅនិងអាងហែលទឹកប្រកួត
ប្រជែងគឺ The Orthlieb នៅរដ្ឋ Casablanca ប្រទេស Morocco ។


អាងហែលទឹក The Crystal Lagoon មិនត្រឹមតែធំជាងគេប៉ុណ្ណោះទេ តែក៏ជាអាងហែលទឹក
ជ្រៅជាងបំផុតផងដែរ ដែលមានជំរៅដល់ទៅ ១១៥​ហ្វឺត។ បើយោងទៅតាម The Daily Mail
បានអោយដឹងថា អាងហែលទឹកនេះបានសាងសង់សំរេចជាស្ថាពរដោយប្រើរយៈពេល៥ឆ្នាំ
និងចំណាយថវិកាជាង ១.២លានដុល្លា ហើយបានបើកដំណើរការជាផ្លូវការនៅខែធ្នូ ឆ្នាំ២០០៦។

ដោយ ៖ ចាន់ណា
ប្រភព ៖ ibtimes


Tags: largest pool pool tourism