រូបភាពសម្បកខ្យងសមុទ្រនៅលើភពព្រះអង្គារដែលថតដោយយាន Curiosity របស់ NASA បាន
បង្ហាញថា សមុទ្ររបស់ភពនេះ ធ្លាប់មានសភាវមានជីវិត។
យានអវកាស Curiosity របស់ NASA បានចាប់ផ្ដើមបេសកកម្មរុករករបស់ខ្លួន បន្ទាប់ពីបានចុះចត
លើភពក្រហមនេះ កាលពីថ្ងៃទី ៦សីហា ឆ្នាំ ២០១២។ ចាប់តាំងពីពេលនោះមក យាននេះបាន
បញ្ចូល មកកាន់ផែនដីនូវរូបភាពជាច្រើនដែលទាក់ទឹននឹងសភាវមានជីវិត ក្នុងនោះមានដូចជា
ស្នាមទឹកហូរជាដើម ដែលបញ្ជាក់ថា ភពនេះ ធ្លាប់មានទឹក កាលពីប្រហែល ៤,៥ពាន់លានឆ្នាំមុន។
ក្រុមអ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ក្រោយមក ភពអង្គារបានបាត់បង់ទឹកប្រមាណជា ៨៧% ហើយបាន
ក្លាយជាភពសោះកក្រោះមួយ នៅសល់ទឹកប្រមាណជា ១៣% ប៉ុណ្ណោះ ដែលស្ថិតក្នុងលក្ខណៈជា
ទឹកកក។
កាលពីឆ្នាំមុន NASA បានប្រកាសថា នៅលើភពព្រះអង្គារ ធ្លាប់មានមហាសមុទ្រគ្របដណ្ដប់ផ្ទៃដី
២០% ហើយវាមានសភាពដូចទៅនឹងសមុទ្រនៅលើផែនដី។ សមុទ្រដ៏ធំធេងនោះ សាជាថ្មីម្ដងទៀត
ត្រូវបានបញ្ជាក់ថាមានពិត តាមរយៈការរកឃើញរូបភាពនៃសត្វសមុទ្រ។
រូបថតដែលយានអវកាស Curiosity របស់ NASA ទើបតែថតបាន និងផ្ញើមកកាន់ផែនដី បានបង្ហាញ
អំពី រូបភាពមួយដែលមានរូបរាងដូចសម្បកខ្យលសមុទ្រ ដែលត្រូវបែកបន្តិច នេះគឺជាភ័ស្ដុតាង
បញ្ជាក់ថា សមុទ្រនៅលើភពអង្គារពិតជាធ្លាប់មានសត្វរស់នៅ។ នេះក៏ជាលើកទីពីរហើយ ដែលគេ
រកឃើញសម្បកខ្យងសមុទ្រ នៅលើភពព្រះអង្គារ។
អ្នកស្រាវជ្រាវ Scott C Waring ចែករំលែកនៅលើទំព័រ UFO Sightings Daily ៖ “ខ្ញុំធ្លាប់បានរកឃើញ
សម្បកខ្យងនៅលើភពអង្គារ កាលពីឆ្នាំ ២០១២ នៅក្នុងរូបថតមួយរបស់ NASA ប៉ុន្តែ វាបានបង្ហាញ
ខ្លួនម្ដងទៀត ក្នុងរូបថតថ្មី ដែលខ្ញុំមិនធា្លប់បានឃើញ”។
Scott C Waring រៀបរាប់ថា “សម្បកខ្យងនេះ មានរូបរាងមូល និងបែកបន្តិច ប៉ុន្តែ រូបភាពខាងក្រៅ
គឺនៅទាំងស្រុង។ បើសិនមិនចាប់អារម្មណ៍ គេនឹងច្រឡំវាទៅនឹងថ្មទាំងឡាយដែលនៅក្បែរនោះ”។
លោក Scott C Waring សរសេរថា “នេះគឺជាភ័ស្ដុតាងមួយបញ្ជាក់ថា សមុទ្រធ្លាប់មាននៅលើភព
អង្គារ ហើយវាពិតជាមានសភាវមានជីវិត។ រូបភាពថ្មី ដែលមានសម្បកខ្យងដែលខ្ញុំបានរកឃើញ
រួមនឹងហ្វូស៊ីលត្រីដែលខ្ញុំបានរកឃើញ បានបញ្ជាក់អំពីការពិតនេះ”។
គួររំលឹកថា មុននេះ អ្នកស្វែងរកសភាវមានជីវិតនៅលើភពអង្គារ ក៏ធ្លាប់រកឃើញរូបភាពមួយបង្ហាញ
អំពីត្រីមួយក្បាល នៅកណ្ដាលដុំថ្មទាំងឡាយ តាមរយៈរូបភាពដែលយានអវកាសផ្ញើមកកាន់ផែនដី។
Waring អះអាងថា មានហ្វូលស៊ីត្រីក្នុងរូបថតសខ្មៅ ដែលថតបានដោយ Navcam right B នៃយាន
អវកាស Curiosity ។ និពន្ធនាយកទំព័រ UFO Sightings Daily ប្រកាសថា នៅលើផ្ទៃដីដែលមានដុំថ្ម
ជាច្រើន គេឃើញមានសញ្ញានៃជីវិតក្នុងសមុទ្រ នៅផ្នែកខាងក្រោមនៃរូបថត។
និពន្ធនាយកទំព័រ UFO Sightings Daily បានថ្លែងថា ៖ “នៅពេលសង្កេតមើល អ្នកនឹងឃើញច្បាស់នូវ
កន្ទុយរបស់ត្រី។ ខ្ញុំបានបន្ថែមពណ៌ដើម្បីងាយស្រួលមើល។ ហ្វូស៊ីលត្រីនេះ មានប្រវែងប្រហែលកន្លះ
ម៉ែត្រ។ ប្រវែងនេះ វាអាចជាត្រី សាលម៉ុងតូចមួយក្បាល”។
ប្រែសម្រួល ៖ បុត្រា