CamNews

តារា 

ដួង ស្រីពេជ្រ បញ្ចេញរន្ធផ្ចិត​ សម្ញែងប្រុសៗ នៅក្នុងក្លឹប

តារាសម្តែងសាច់ស ដើមទ្រូងធំមូលក្បំនាង ដួង ស្រីពេជ្រ ហាក់កាក់កប នឹងការងារសិល្បៈរបស់
នាង យ៉ាងខ្លាំងគួរសម ព្រោះនាងមានសំណាង កាន់តំណែងពិធីការិនី នៅលើកញ្ចក់ទូរទស្សន៍
ប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធី ”អាថ៌កំបាំងតារា” ។ តែទោះជាយ៉ាងណា មហាជនក៏នៅតែ ឃើញវត្តមាន
នាង នៅតាមបទចម្រៀងខារ៉ាអូខេ និងស្ពតពាណិជ្ជកម្ម នានាជានិច្ច ។

ចាប់តាំងពីតារាសម្តែង វ័យក្មេងសិចស៊ីរូបនេះ បោះជំហានចូលក្នុង សិល្បៈមកនាងត្រូវ បានមហា
ជន និងស្រទាប់យុវវ័យស្គាល់នាងច្រើនតាមរយៈការសម្តែង បទចម្រៀងខារ៉ាអូខេ និងស្ពតពាណិជ្ជ
កម្ម លើសពីនេះទៅទៀតនោះ ស្រទាប់យុវវ័យតែង កោតសរសើរពីសម្រស់ ដ៏ស្រស់ស្អាតនិង សិច
ស៊ីរបស់នាង ។

នាពេលថ្មីៗនេះ មហាជនទូទៅជាពិសេសអ្នកនិយមប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក
បានឃើញរូបភាព របស់ស្រីស្រស់ ដួង ស្រីពេជ្រ ស្លៀកពាក់បែប ខើចលើខើចក្រោម មិនតែប៉ុណ្ណោះ
នាងបានបញ្ចេញ រន្ធផ្ចិតនិងដើមទ្រូង ដ៏ទ្រលុកទ្រលន់ របស់នាងឲ្យមហាជន បានឃើញជា ចំនីចក្ខុ
ថែមទៀតផង ។តាមរយៈរូបរបស់តារាសិចស៊ីរូបនេះ ដែលមហាជនបាន ឃើញនៅលើគេហទំព័រ
Facebook  គេសន្និដ្ឋានបាន ថានាងបានថតនៅក្នុ ងក្លឹបកម្សាន្តមួយ ជាមួយមិត្តភក្តិជា អ្នកសិល្បៈ
ដូចគ្នា ។

តែទោះជាយ៉ាងណា ការបញ្ចេញភាព សិចស៊ីរបស់ខ្លួនបែបនេះ ត្រូវបានមហាជន មួយចំនួនមាន
ការកោតសរសើរថា នាងហ៊ានបញ្ចេញ រន្ធផ្ចិតឲ្យគេបានឃើញ ហើយក៏មានមហាជន មួយចំនួន
ធ្វើការ រិះគន់មក លើរូបនាងខ្លាំងៗផងដែរ ព្រោះថានាងគឺជា អ្នកសិល្បៈនិងជាពិធិ ការិនីមួយរូប
នាងមិន គួរណាស្លៀកពាក់ បែបសិចស៊ីហួសហេតុ នៅក្នុងចំនោម មនុស្សរាប់រយ អ្នកដូច្នេះនោះ
ទេ ។

ការស្លៀកពាក់របស់ពិធីការិនី ដួង ស្រីពេជ្រ បែបនេះធ្វើឲ្យមហាជន មួយចំនួនសម្តែងក្តី មិនពេញ
ចិត្តយ៉ាងខ្លាំង មិនតែប៉ុណ្ណោះមហាជន មួយចំនួនបានស្តី បន្ទោសឲ្យនាងថា ការស្លៀកពាក់បែប
នេះ អាចធ្វើឲ្យខូចឈ្មោះ ដ៏ពិធីការិនីដទៃផ្សេងទៀត ព្រោះនាងក៏ជាពិធីការិនី នៅលើកញ្ចក់ ទូរ
ទស្សន៍ មួយរូបផងដែរ៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: duong srey pich entertainment khmer star