
កាលពីថ្មីៗនេះមានពត៌មានដ៏គួរអោយខ្លាចមួយដែលគេបានរកឃើញមានឳសថដែលជាផលិតផល
របស់ចិនផលិតចេញពីសាច់ទារករលូតត្រូវបានគេចរាចរណ៍លក់ដុំនិងរាយយ៉ាងសម្បើមខុសច្បាប់
នៅកូរ៉េនិងប្រទេសចិនផ្ទាល់។ ហើយជាមួយគ្នានេះផងដែរ ប្រទេសសឹង្ហបូរីដែលជាដៃគូពានិជ្ជកម្ម
ជាមួយចិនបានបានចាត់ស្ថាប័ន Health Sciences Authorithy (HSA) ដើម្បីស៊ើបអង្កេតរុករកថ្នាំនេះ
ដែលអាចនឹងមានចរាចរណ៍នៅក្នុងប្រទេសខ្លួន ជាលទ្ធផលគេបានអះអាងថានៅសឹង្ហបូរីមិនមាន
ថ្នាំប្រភេទនេះដាក់លក់នោះទេ។
ពត៌មានអំពីបញ្ហានេះបានផ្ទុះចេញកាលពីថ្ងៃអាទិត្យក្រោយពេលដែលប្រទេសកូរ៉េខាងត្បូងបានរក
ឃើញមានថ្នាំដែលផលិតចេញពីទារក ទារិការលូតដែលនាំចូលមកពីប្រទេសចិន ដែលគេជឿជាក់
ថាថ្នាំនេះអាចប៉ូវកម្លាំងនិងព្យាបាលជំងឺបានរាប់រយមុខ។ ពត៌មានទាំងនេះដំបូងឡើយបានបែកចេញ
តាមរយៈប៉ុស្តិ៍ទូរទស្សន៍ SBS របស់កូរ៉េ ដោយបានបញ្ជាក់ថាថ្នាំទាំងនោះបានផលិតនៅសហគ្រាស
ផលិតឳសថនៅខាងឥស្សាន្តប្រទេសចិន ដែលថ្នាំទាំងនេះបានផលិតចេញពី ទារកដែលគេរំលូត
និងទារកដែលបានស្លាប់ក្នុងពេលសម្រាល ខាងទូរទស្សន៍ក៏បានប្រាប់ផងដែរថាពួកគេបានទៅដល់
ប្រទេសចិនហើយបានស៊ើបដឹងថាមានមន្ទីរពេទ្យជាច្រើន ដែលបានលក់ទារករលូត និងទារកដែល
បានស្លាប់ក្នុងពេលសម្រាលទាំងនោះ។
ចំពោះថ្នាំនេះត្រូវបានគេជឿជាក់ជាខ្លាំងថាអាចប៉ូវកម្លាំងកាយនិងប៉ូវផ្នែកផ្លូវភេទ ព្រមទាំងអាចព្យា
បាលជំងឺបានរាប់រយមុខផង។ រហូតមកដល់ពេលនេះរដ្ឋាភិបាលសឹង្ហបូរីនៅតែអះអាងថាមិនមាន
ឳសថប្រភេទនេះនៅក្នុងប្រទេសខ្លួននោះទេ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ Yourhealth