លេខទូរស័ព្ទរបស់រាជបុត្រា Bandar bin Sultan ស្ថិតក្នុងបញ្ជីនៃការហៅចេញចូលរបស់ជំនួយការ
ដែលស្និទ្ធនឹងអតីតមេដឹកនាំភេរវកម្ម Bin Laden។
នៅក្នុងបញ្ជីនៃការហៅចេញចូលរបស់ Abu Zubaydah ដែលជាមនុស្សម្នាក់ត្រូវបានគេជឿថាជា
បុគ្គលជាន់ខ្ពស់របស់ al-Qaeda មានលេខទូរស័ព្ទដែលមិនបានចុះឈ្មោះរបស់ក្រុមហ៊ុនដែលមាន
ទំនាក់ទំនងជាមួយនឹងរាជបុត្រា Bandar នេះ បើតាមទំព័រ Independent។
រាជបុត្រា Bandar bin Sultan ឯកអគ្គរាជទូត អារ៉ាប៊ី សាអូឌីត ប្រចាំអាមេរិក
ជជែកលេងជាមួយ George W Bush កាលពីឆ្នាំ ២០០២
តាមរយៈនេះ គេរកឃើញថា លេខទូរស័ព្ទខាងលើ គឺជាលេខរបស់ក្រុមហ៊ុនដែលធ្លាប់គ្រប់គ្រង់ទ្រព្យ
សម្បត្តិរបស់រាជបុត្រា Bandar នៅរដ្ឋ Colorado អាមេរិក។ លេខទូរស័ព្ទមួយផ្សេងទៀតដែលត្រូវ
បានគេរកឃើញក្នុងបញ្ជីនៃការហៅចេញចូលរបស់ Zubaydah គឺជាលេខរបស់អង្គរក្សម្នាក់ដែលធ្វើ
ការនៅឯកអគ្គរាជទូត អារ៉ាប៊ី សូអូឌីត (Arab Saudi) នៅក្រុង Washington។
នេះគឺជាផ្នែកមួយនៃរបាយការណ៍សម្ងាត់ ចាប់ពីឆ្នាំ ២០០២ ដែលមាន ២៨ទំព័រ ទាក់ទឹននឹងករណី
ភេរវកម្មថ្ងៃទី ១១កញ្ញា ឆ្នាំ ២០០១ ដែលត្រូវបានរដ្ឋបាលលោក Barack Obama សម្រេចប្រកាស
ជាសាធារណៈ កាលពីខែមុន។
ក្រុមមន្ដ្រី អារ៉ាប៊ី សូអូឌីត បានបដិសេធរាល់ការចោទប្រកាន់ដែលទាក់ទឹននឹងករណីភេរវកម្ម ១១
កញ្ញា ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់ ៣.០០០នាក់។
លោក Bob Graham អតីតសមាជិកសភាជាន់ខ្ពស់ និងជាប្រធានគណកម្មការនៃការតាក់តែងរបាយ
ការណ៍នេះរបស់សភា ថ្លែងថា ៖ ទំនាក់ទំនងប្រយោលរវាងរាជបុត្រា Bandar ជាមួយនឹងជំនួយការរបស់
មេដឹកនាំភេរវកម្ម គឺជាបញ្ហាមួយដែលបង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង ហើយការស្រាវជ្រាវ ត្រូវតែធ្វើបន្ត
ទៅទៀត។
ភេរវកម្ម ៩កញ្ញា នៅអាមេរិក
រាជបុត្រា Bandar គឺជាឯកអគ្គរាជទូតប្រចាំអាមេរិក ចាប់តាំងពីឆ្នាំ ១៩៨៣ ដល់ឆ្នាំ ២០០៥ គឺជា
មនុស្សដែលស្និទ្ធនឹងប្រធានាធិបតីអាមេរិក George Bush។ រាជបុត្រាអង្គនេះ ក៏ទើបតែបានលាលែង
ពីតំណែងជាមេដឹកនាំអង្គភាពស៊ើបការណ៍សម្ងាតរបស់ អារ៉ាប៊ី សូអូឌីត កាលពីឆ្នាំទៅ។
ប្រែសម្រួល ៖ តារា