CamNews

តារា 

ខាន់ ជេមស៍ រំពឹងបាន តំណែងតួឯក ក្នុងរឿងថ្មី របស់ផលិតកម្ម "សាន់ដេ"

ភ្នំពេញ៖ គ្រាន់តែមកដល់ក្នុង ទ្រនំផលិតកម្មសាន់ដេ និងបានចេញបទចម្រៀង ចរាចរលក់នៅ
លើ ទីផ្សារបាន ចំនួន៤ បទរួចមក ខាន់ ជេមស៍ ហាក់ទទួលបាន ប្រជាប្រិយភាព និងការគាំទ្រ
ច្រើនគួរសម មិនចាញ់តារាចម្រៀង រួមទ្រនំដែល ជាតារាចាស់វស្សាដូចជា លោក កែវ វាសនា ,
ឆាយ វីរៈយុទ្ធ ,ជុំ លីណូ និង ហង្ស ឧត្តមម៉ានី ក្នុងផលិតកម្ម មួយនេះឡើយ ។

ចាប់តាំងពីតារា ចម្រៀងរូបនេះ ចូលមកជ្រកក្នុងទ្រនំផលិតកម្ម សាន់ដេ ត្រូវបានមហាជន និង
ស្រទាប់យុវវ័យ មួយចំនួនមើលឃើញថា បទចម្រៀងរបស់លោក ហាក់ត្រូវបានស្រទាប់ យុវវ័យ
គាំទ្រយ៉ាងច្រើន មិនចាញ់កាលពីលោក នៅជ្រកក្នុងទ្រនំ ផលិតកម្មរ៉ក់ នោះឡើយ ។

សម្រាប់បទចម្រៀង ដែលលោក ខាន់ ជេមស៍ ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនជាង
គេ គឺបទ "ទះថ្ពាល់ស្តាំ អង្អែលថ្ពាល់ឆ្វេង" និងបទ "កំដរសង្សារគេឈឺចាប់ "។ ទាំង ២បទនេះធ្វើឲ្យ
ខាន់ ជេមស៍ ត្រូវបានខាងផលិតកម្មសាន់ដេ មើលឃើញកាន់ តែច្បាស់ទៅៗ បើទោះបីជា លោក
មកជ្រកក្នុងទ្រនំនេះ ក្រោយគេក៏ដោយ ។

ខាន់ ជេមន៍ បានបង្ហើបប្រាប់ឲ្យ LookingTODAY ឲ្យដឹងដោយមិន ប្រាកដខ្លួនឯងថា នៅក្នុងរឿង
ថ្មី ដែលផលិតកម្មសាន់ដេ កំពុងតែរៀបចំត្រៀមថត នៅពេលខាងមុខនេះ ក្នុងនោះក៏មានរូបលោក
ផងដែរ ក្នុងការចូលរួមសម្ដែង ។

លោកនិយាយថា "សម្រាប់រឿងថ្មីរបស់ ផលិតកម្មសាន់ដេ កំពុងតែត្រៀមថតនៅ ពេលខាងមុខ
នេះ គឺខាងផលិតកម្មបាន ជ្រើសរើសតួឯកថ្មី ក្នុងនោះមាន ជម្រើសដូចជា ខ្ញុំ , កែវ វាសនា ,ឆាយ
វីរៈយុទ្ធ និង លោក ហង្ស ឧត្តមម៉ានី ជាដើម។

ក្នុងតំណែងតួឯកថ្មីនេះ ប្រហែលជាអត់មាន លោក ខេមរៈ សិរីមន្ត នោះទេ ។ តែទោះជាយ៉ាងណា
ក៏ខ្ញុំមិនទាន់ដឹង ពិតប្រាកដថា ខាងផលិតកម្មគេ ជ្រើសយកអ្នកណា ជាតួឯកនោះទេ ស្រេចតែខាង
ផលិតកម្ម គេជាអ្នកចាត់ចែង"។

ប្រសិនបើលោក ខាន់ ជេមស៍ បានតំណែងតួឯកក្នុង ខ្សែភាពយន្តថ្មីនេះមែន គឺពិតណាស់ថា នឹង
មានការអាក់អន់ ចិត្តពីសំណាក់តារា ចម្រៀងរួមទ្រនំ ដែលកំពុងតែ ជ្រែកជាមួយគ្នា នៅក្នុងផលិត
កម្មសាន់ដេ ព្រោះជេមស៍ គឺជាតារាថ្មីទើប តែចូលមក ហើយទទួលបាន តំណែងតួឯកភ្លាម ។

តែទោះជាយ៉ាងណាក៏ មិនទាន់ប្រាកដថា ខាន់ ជេមស៍ទទួលបាន តំណែងតួឯកឬ យ៉ាងណានោះ
ទេ ព្រោះឥឡូវខាង ផលិតកម្មសាន់ដេកំពុង តែពិចារណាថា គួរជ្រើសរើសតួឯក ប្រុសមួយណា
ដែលធ្វើឲ្យខ្សែភាព ចុងក្រោយនេះ ទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ មហាជន
ទូទៅ កាន់តែខ្លាំង ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khan jame entertainment khmer star