CamNews

ព័ត៌មានជាតិ 

ទូកទេសចរណ៍នៅក្រុងព្រះសីហនុ ប្រឈមមុខនឹងការបិទទ្វារ

ក្រុងព្រះសីហនុ ៖ អាជ្ញាធរ ខេត្តព្រះសីហនុ បានព្រមានក្រុមហ៊ុនទូកទេសចរណ៍ថា ពួកគេនឹងត្រូវបិទទ្វារ ប្រសិនបើពួកគេបើកដំណើរការដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ។ 

ការព្រមាននេះបានធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំរវាងក្រុមប្រឹក្សាខេត្តអាជ្ញាធរតំណាងសមាគមទូក និងស្ថាប័នពាក់ព័ន្ធ ។ កិច្ចប្រជុំនេះមានការព្រួយបារម្ភអំពីសុវត្ថិភាពនៅឯក្រុងព្រះសីហនុ និងនៅក្បែរកោះផងដែរ ។ 

លោក ផាយ ប៊ុនវណ្ណៈ អភិបាលរងខេត្តបានថ្លែងថា ក្រុមហ៊ុនទូកណា ដែលមិនមានការអនុញ្ញាតស្របច្បាប់ដើម្បីបើកដំណើរការ នឹងត្រូវបិទនៅថ្ងៃនេះតែម្តង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news