(ក្រុងឡុងដ៍)៖ ក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur បានទៅយក៣ពិន្ទុពីក្នុងផ្ទះរបស់ Stoke City ដោយ លទ្ធផលបច្ចេកទេស ៤-០ យ៉ាងស្រួលយប់មិញនេះ ដើម្បីបន្ថយគំលាតត្រឹម៥ពិន្ទុនៃក្រុមកំពូលតារាង Leicester City ត្រឹមសប្តាហ៍ទី៣៤ ជើងទី២នេះ ។
ចាប់ផ្តើមប្រកួតបាន៩នាទី កីឡាករខ្សែប្រយុទ្ធជនជាតិអង់គ្លេស Harry Kane រកគ្រាប់បើកឆាកឲ្យ Spurs ១គ្រាប់ មុនពេលកីឡាករអង់គ្លេសរូបនេះដដែល រកបានគ្រាប់ទី២របស់ខ្លួនទៀតនៅនាទីទី៧១ ដែលធ្វើឲ្យការប្រកួតទាំងស្រុង មានគម្លាតគ្នាជាខ្លាំង នៅក្រោយពេលដែលមិត្តរួមក្រុម Dele Alli រកបាន២គ្រាប់ដែរនៅនាទីទី៦៧ និង ៨២ គ្រាដែលកីឡាករម្ចាស់ផ្ទះ Stoke City បានត្រឹមលេងមុខទី Spurs តែប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង