CamNews

កីឡាអន្តរជាតិ 

វីដេអូ Jose Mourinho ស្រក់ទឹកភ្នែក ដើរចេញពី Inter Milan​ មិនខុសអីពី Chelsea​ នៅពេលនេះ

ព័ត៌មានកីឡា៖ លោក Jose Mourinho ត្រូវបានម្ចាស់ក្លឹប Chelsea លោក Roman Abramovich បណ្ដេញចេញ​យ៉ាងអាម៉ាសបំផុត ខណៈដែលសេចក្ដីសម្រេចមួយនេះ ខុសគ្នាទាំងស្រុង ទៅនឹងការគិតកន្លងមករបស់លោក ដែលធ្លាប់អះអាងថា គាត់នឹងមិនព្រមទៅណានោះទេ ហើយក៏ជឿជាក់ផងដែរថា លោក  Roman Abramovich មិនមែនជាមនុស្សធ្វើអ្វីរេទៅតាមពាក្យសម្ដីខាងក្រៅដែរ ។ 

ស្ថានភាពពេលនោះហាក់ដូចគ្នាទៅនឹង វីដេអូខ្លីបង្ហាញពេលនេះអ៊ីចឹង ត្រូវគេហទំព័រ Mirror ថតបាន ពីទិដ្ឋភាពរបស់គាត់ ក្រោយពីចាកចេញពី​ក្លឹប Inter Milan​ ហើយក៏ត្រូវផ្ដល់ឱកាសមកគ្រប់គ្រងនៅក្លឹប Real Madrid។ 

យោងតាមគេហទំព័រ Mirror បានចុះផ្សាយឲ្យដឹងថា ទិដ្ឋភាពពេលនោះ ហាក់ដូចគ្នា កាលពីដែលគាត់ចាកចេញពី ក្លឹប Inter Milan កាលពីឆ្នាំ ២០១០ ឃើញជាក់ច្បាស់ណាស់ថា ក្រោយពីបង្ហាញទឹកមុខរបស់គាត់ ពោពេញទៅដោយ ទឹកនេត្រាស្រកចុះមក មិនអាចទប់បាន ខណៈ ដែលគាត់បានឱបលោក  Marco Materazzi ជាលើកចុងក្រោយ ។ 

ទស្សនាវីដេអូខាងក្រោមនេះគឺជា វីដេអូដែលគាត់បានចាក់ចេញ ពីក្លឹប Inter Milan កាលពីឆ្នាំ ២០១០៖ 

ដោយ៖ អឿ អ៊ុុយ


Tags: Sport News Mourinho Chelsea