ព័ត៌មានកីឡា៖ អតីតអ្នកគ្រូពេទ្យវ័យចំណាស់របស់ក្លឹប Chelsea ម្នាក់ឈ្មោះថា Eva Carneiro ដែលធ្លាប់មានទំនាស់ជាមួយលោក Jose Mourinho កាលពីប៉ុនា្មនខែថ្មីៗ បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃពុធម្សិលមិញជាមួយដៃគូរស្នេហាដ៏ស្មោះស្ម័គគឺលោក Jason De Carteret ប៉ុន្ដែគួរឲ្យស្ដាយ ក្នុងពិធីទាំងមូលមិនមាន កីឡាករ Chelsea ណាម្នាក់ចូលរួមទាល់តែសោះ។
Eva Carneiro បានប៉ះទង្គិចដោយពាក្យសម្ដី និងកាយវិការមិនគប្បីរបស់លោក Mourinho កាលពីប៉ុន្មានខែមុន នេះបង្កឲ្យមានបញ្ហាដ៏ស្មុគស្មាញ ខណៈដែលនៅពេលនេះ មិនទាន់នឹងដាច់ស្រេចនៅឡើយ។ បញ្ហាដ៏ហ្មងសៅមួយនេះ បានធ្វើឲ្យអ្នកគ្រូពេទ្យ របូតការងាចេញពីក្លឹប Chelsea ដោយគ្មានសោកស្ដាយ។ តែទោះបីជាយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយរបស់គេហទំព័រ Mirror បានចុះផ្សាយឲ្យដឹងថា កញ្ញាបានក្លាយជាកូនក្រមុំដ៏ស្រស់ស្អាត កាលពីថ្ងៃម្សិលម៉ិញ ក្នុងវិហារ មួយនៅក្បែផ្លូវ St Patrick ក្នុងទីក្រុងឡុង ។
ដោយ៖ អឿ អ៊ុយ