CamNews

ព័ត៌មានអន្តរជាតិ 

ម្នាក់ស្លាប់ និង៥នាក់របួស ក្នុងឧប្បត្តិហេតុ ផ្ទុះធុងប្រេង ឥន្ធនៈ នៅភាគអាគ្នេយ៍ នៃប្រទេស តួកគី

អង់ការា៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិហួ បានដកស្រងសម្តី របស់ទីភ្នាក់ងារព័ត៌មាន ឯកជនដូហ្គាន
របស់តួកគី កាលពីថ្ងៃសៅរិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៣នេះថា មានមនុស្សម្នាក់បានស្លាប់ និង៥នាក់
ផ្សេងទៀតបានរងរបួស ខណៈដែលផ្ទុះធុងប្រេងឥន្ធនៈ នៅភាគអាគ្នេយ៍ នៃប្រទេសតួកគី។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការផ្ទុះនេះ គឺនៅផ្នែកអគ្គីសនី នៃធុងប្រេងឥន្ធនៈ ក្នុង
សួនច្បារ Sanliurfa ធ្វើឲ្យមនុស្សម្នាក់ស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស ដែលក្នុងនោះមាន
ក្មេង២នាក់ផងដែរ។

គួរបញ្ជាក់ផងដែលថា មូលហេតុជាច្រើន ដែលនៅពីក្រោយការផ្ទុះនោះ នៅមានភាពមិនប្រាកដ
ប្រជា ហើយអ្នករបួសត្រូវបានគេយកទៅកាន់មន្ទីរពេទ្យឯកជន ដើម្បីធ្វើការព្យាបាល និងធ្វើការ
ស៊ើបអង្កេត ចំពោះឧប្បត្តិហេតុនេះ គឺកំពូងដំណើរការ៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ