ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Real Madrid សម្ដែងការហួសចិត្ដនឹងភាពបរាជ័យរបស់ ក្រុមក្រោមថ្វីជើងរបស់ Barcelona ក្នុងពិន្ទុ ២ ទល់នឹង ១ ។
Real Madrid បានស្ពាយក្ដីអស់សង្ឃឹមវិលត្រលប់មកកាន់ ទឹកដីរបស់ខ្លួនវិញ ក្រោយពីបរាជ័យដោយកីឡាករ Jeremy Mathieu និង Luis Suarez បានរកពិន្ទុឲ្យក្រុម Barcelona ២ គ្រាប់ យ៉ាងពេញចិត្ដ ខណៈដែលខ្លួន បានត្រឹមតែ Ronaldo ម្នាក់ប៉ុណ្ណោះ ដែលរកពិន្ទុបាន ១ គ្រាប់ ។
ទន្ទឹមនឹងការបរាជ័យនេះផងដែរលោក Carlo Ancelotti ថ្នាក់ដឹកនាំក្រុម Real Madrid បានត្អួញត្អែប្រាប់ទៅដល់ អ្នកសារព័ត៌មានថា គាត់សង្ឃឹមថា Real Madrid អាចនឹងរកបានពិន្ទុទី ២ បានយ៉ាងតិច ប៉ុន្ដែផ្ទុយទៅវិញ ការប្រកួតបែជាមានសភាពយ៉ាប់យឺនយ៉ាងដូច្នេះទៅវិញសោះ ។ ជើងទី ១ ក្រុមធ្វើបានល្អ ទាំង ការវាយប្រហា និង ការការពារ ប៉ុន្ដែ ចូលមកកាន់ជើងទី ២ គ្រប់យ៉ាងចប់និយាយ របួតទាំងការការពារ និង ប្រយុទ្ធ។ Luis Suarez ពិតជាធ្វើបានល្អ មែន ហើយ Jeremy Mathieu ក៏មិនអន់ដែរ ដែលអាចស្រង់បាល់ពី ស៊ុតរបស់ Messi យ៉ាងស្អាត សម្រេចជោគជ័យមួយគ្រាប់ភ្លាម ៗ ។ តែទោះជាយ៉ាងណា Real Madrid នៅតែមិនទាន់យឺតពេលនៅឡើយទេ ក្រុមត្រូវតែ ក្រោកឈឡើងនិង ពង្រឹងសមត្ថភាព វិញជាមួយប្រវត្ដិនៃការលេងយ៉ាងល្អបំផុតរបស់ក្រុមដែលធ្លាប់មានកន្លងមក ។ ថ្ងៃនេះ Barcelona គឺជាអ្នកឈ្នះ ប៉ុន្ដែ សម្រាប់អនាគត់ មិនប្រាកដនោះទេ គ្រប់យ៉ាងក៏អាចប្រែប្រួល ដូច Real Madrid នៅពេលនេះដូច្នេះផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app onefootball