អ្នកបានស្គាល់រួចមកហើយនូវតារាចំរៀងដ៏ល្បី ឡេឌី កាកា វ័យ២៦ឆ្នាំមួយរូបនេះ។ តាមការ
ពិតទៅនាងមានឈ្មោះពិតថា ស្ទេហ្វានី ចូនេ អេនជេលីណា ចឺម៉ាណូតា (Stefani Joanne
Angelina Germanotta) កើតនៅក្រុងញូវយក។ នាងតែងមានគំនិតច្នៃប្រឌិត ដើម្បីឲ្យនាង
មានភាពលេចធ្លោ សមនឺងភាពល្បីល្បាញរបស់នាង។
ថ្មីៗនេះតារាចំរៀងល្បីមួយរូបនេះបានបង្ហាញនូវឈុតអលង្ការមាសដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅ
ពេញដៃរបស់នាង ធ្វើឲ្យក្រុមអ្នកផ្សាយពត៌មាន មានការភ្ញាក់ផ្អើល។
នៅថ្ងៃបង្ហាញខ្លួន មានក្រុមទស្សនិកជនជាច្រើនដែលគាំទ្រនាងបានស្រែកហោកញ្ចៀវឈរ
អមសងខាងផ្លូវ រង់ចាំការធ្វើដំណើររបស់នាងយ៉ាងអន្ទែសសារ។
ជាសំណាងអាក្រក់របស់ប្រិយមិត្តគាំទ្រ ដែលចង់ចាប់ដៃនាង ពួកគេបានខកចិត្តយ៉ាងខ្លាំង
ព្រោះថានាងមិនអនុញ្ញាតឡើយ ដោយហេតុក្លាចមានឃាតកម្មកើតឡើង។ ឡេឌី កាកា មាន
អារម្មណ៍ថាហាក់ដូចជាអណ្តែតអណ្តូង និងបានឡើងឋានសួគ៌អញ្ចឹងនៅពេលបានពាក់គ្រឿង
អលង្ការនេះ៕
ដោយ ៖ រីនដូ
ប្រភព ៖ DM