CamNews

តារា 

តារាល្បីដែលមាន Best friend ជាតារាល្បីដូចគ្នា

ថៃ ៖ មិនថាជាតារាល្បី ឬជាសាមញ្ញជនទូទៅនោះទេ ពួកគេតែងតែមានមិត្តជិតដិតជានិច្ច ។ ពាក្យថា Best Friend គឺមានតម្លៃកាត់ថ្លៃមិនបាននោះទេ ។ ហើយថ្ងៃនេះ Camnews នឹងធ្វើការបង្ហើបនូវមិត្តភាពរវាងតារាល្បីជាច្រើនដួងរបស់ប្រទេសថៃ ដែលមានមិត្តជិតដិត ជាតារាល្បីដូចគ្នា ៖ 

១. លោក Weir Sukollawat និង Ken Phupoom

ពួកគេទាំងពីរជិតដិតនឹងគ្នា ដោយសារតែមានអ្នកគ្រប់គ្រងតែមួយជាមួយគ្នា ។ ហើយតារាថៃទាំងពីរដួងនេះ ចូលចិត្តធ្វើលំហាត់ប្រាណជាមួយគ្នា ដោយជិះម៉ូតូធំ ។ 

២. នាង Toey Jarinpohn និងនាង Gypso Ramita

តារាស្រីទាំងពីរដួងដ៏ស្រស់ស្អាត ជិតដិតនឹងគ្នាព្រោះតែងតែរួមការងារជាមួយគ្នា និងប្រកបជំនួញជាមួយគ្នាថែមទៀតផង ។ 

៣. នាង Bella Ranee និងនាង Mo Monchanok

ក្រោយពីមានអ្នកគ្រប់គ្រងជាមួយគ្នាមក តារាថៃទាំងពីរដួងនេះ ក៏ក្លាយជាមិត្តជិតដិតនឹងគ្នា ។

៤. នាង Aum Patchrapa និងនាង May Feungarom

ពួកគេជិតដិតនឹងគ្នាជាយូរណាស់មកហើយ ។ ទោះបីជា Aum Patchrapa មានមិត្តភក្តិច្រើន ប៉ុន្តែនាង May Feungarom គឺនៅតែជាមិត្តល្អបំផុតសម្រាប់នាង ។ 

៥.​ នាង Nicha Nattanicha, Apple Lapisara និងនាង Mook Worranit

ក្រុមនេះគឺមានឈ្មោះថា Power puff MAN ។ នាង  Apple Lapisara ស្គាល់គ្នាជាមួយនិង Nicha Nattanicha ដោយសារតែពួកគេរៀនសាលាជាមួយគ្នា បន្ទាប់ពី Apple គឺ Mook Worranit ដោយសារតែនាងធ្វើការនៅក្នុង GMM ។ 

៦. លោក Nadech Kugimiya និងលោកThanwa Suriyajak

ទោះធ្វើការនៅស្ថានីយ៍ទូរទស្សន៍ផ្សេងពីគ្នា ប៉ុន្តែអ្នកទាំងពីរមានអ្នកគ្រប់គ្រងតែមួយជាមួយគ្នា ដូច្នេះហើយទើបធ្វើឲ្យពួកគេជិតដិតនឹងគ្នា ។

៧. លោក Tao Somchai, Mos Patiparn និងលោក Noom Sornram

តារាថៃទាំង ៣ ដួងនេះ ជិតស្និទ្ធនឹងគ្នាអស់រយៈពេលជាង ២០ ឆ្នាំ ។ 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Bella ranee weir sukollawat