CamNews

ព័ត៌មានអន្តរជាតិ 

មន្រ្តីសេអ៊ូលៈ បណ្តា​ទូត​បរទេស នៅ​តែ​បន្ត​នៅ​ទីក្រុង ព្យុង​យ៉ាង ទោះ​បី​មាន​ការ​ព្រមាន

សេអ៊ូល៖ យោងតាមទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងដោយផ្នែកតាម ការលើកឡើង
របស់ មន្រ្តីរដ្ឋាភិបាលទីក្រុង សេអ៊ូល បាននិយាយនៅថ្ងៃសៅរ៍ ទី០៦ ខែមេសានេះថា ទោះបីជា
មានការព្រមាន កាលពីពេលថ្មីៗនេះចំពោះ បេសកកម្មការទូតបរទេស ឲ្យចាកចេញពីទីក្រុងព្យុង
យ៉ាង ដោយប្រទេស កូរ៉េខាងជើង ក៏ដោយ នៅពេលនេះ មិនទាន់មានស្ថានទូតណាមួយ ត្រូវបាន
ដកចេញពីរដ្ឋកុម្មុយនីស មួយនេះនោះទេ។

មន្រ្តីរដ្ឋាភិបាលសេអ៊ូលមួយរូប បាននិយាយថា «យើងមិនជឿជាក់ថា មានទូតណាមួយនឹង ចាក
ចេញពីទីក្រុង ព្យុងយ៉ាងនោះទេ។ រដ្ឋាភិបាលប្រទេសជាច្រើន មានទស្សនៈថា សាររបស់កូរ៉េខាង
ជើង គ្រាន់តែជាវិធីមួយ ដើម្បីបង្កើនភាពតានតឹងក្នុង ឧបទ្វីបកូរ៉េតែប៉ុណ្ណោះ»។

បើយោងតាមសារព័ត៌មាន ដែលបានផ្សាយកាលពីថ្ងៃសុក្រ ដែលបានបញ្ជាក់ដោយរដ្ឋាភិបាលទីក្រុង
សេអ៊ូល និងរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន មន្រ្តីការបរទេសកូរ៉េខាងជើង បានស្នើឲ្យទូតបរទេសទំាង
អស់ ដែលមានទីតំាងក្នុងទីក្រុង ព្យុងយ៉ាង ត្រូវចាកចេញ ដោយថែមទំាងនិយាយថា សង្គ្រាមគឺនឹងអាច
ផ្ទុះឡើង ក្នុងពេលឆាប់ៗនេះ ចំណែកសុវត្ថិភាពទូតបរទេស គឺមិនត្រូវបានធានានោះទេ៕

DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ