ក្រុងឡុងដ៍ ៖ យោងតាមប្រភពសារព័ត៌មានប្លែកៗបរទេស ដែលបានចេញផ្សាយកាលពី
ថ្ងៃទី ២ ខែកញ្ញា បានអោយដឹងថា ក្មេងប្រុសវ័យ ៨ ឆ្នាំម្នាក់ បានរើសនូវកំណប់ដែលជា
ការព្រូសចេញពីក្នុងពោះត្រីបាឡែនមួយក្បាល។
គួរបញ្ជាក់ផងដែរថា ក្មេងប្រុសរូបនោះមានឈ្មោះថា Charlie Naysmith បានទទួលលាភធំដោយ
រើសបានថ្មមានតម្លៃ នៅតាមបណ្តោយឆ្នេរខ្សាច់ Hengistbury Head ដែលនៅជិតក្រុង Bournemo-
uth ប្រទេសអង់គ្លេស។
ក្មេងប្រុសវ័យ ៨ ឆ្នាំ នឹងមានឈ្មោះថា Charlie Naysmith ក៏ដូចជាអ្នកមានលាភសំណាងមហិមា
លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ក្មេងប្រុសនោះ
អាចនឹងមានប្រាក់ដល់ទៅ ៦៣,៤៦២ ដុល្លារ ពីការលក់ថ្មមួយដុំ ដែលគេរើសពីការព្រួសចេញ
របស់ត្រីបាឡែន នៅតំបន់សមុទ្រមួយនៅភាគ ខាងត្បូង ប្រទេសអង់គ្លេស។
មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមប្រភពសារព័ត៌មាន Dailymail ក៏បានបញ្ជាក់អះអាងផងដែរថា វា
ជាដុំថ្មមានពណ៌ លឿងក្រមៅម្យ៉ាង ដ៏មានតម្លៃ ហើយគេជឿថាមានប្រយោជន៍សម្រាប់គ្រឿងផ្សំ
ទឹកអប់ ។ ក្មេងប្រុសដែលរើសបានដុំថ្មនោះ ត្រូវបានគេរាយការណ៍ថា នឹងយកប្រាក់ដែលបានពី
ការលក់ថ្មនោះទៅសាងសង់ផ្ទះសម្រាប់សត្វ តែដំបូងឡើយគេ និងឪពុកម្តាយ មិនអាចដឹងទេថា
ហេតុអ្វីបានដុំថ្មនេះមានតម្លៃ និងមានប្រយោជន៍ដូច្នោះនោះឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ digitalspy