CamNews

ប្លែកៗ 

បឹងអំបិលបុរាណ ប្រែទៅជាពណ៌ក្រហមដ៏ចម្លែក គួរជាទីគយគន់

ពណ៌របស់បឹងអំបិលបុរាណមួយនៅ Yuncheng ខែត្រ Shanxi ប្រទេសចិន បានប្ដូរទៅជាពណ៌
ក្រហមក្នុងរយៈពេលចុងក្រោយនេះ។

បឹងអំបិលត្រូវបានបែងចែកដោយដងផ្លូវ។ ការប្ដូរពណ៌ដ៏ចម្លែកនេះ បានទាក់ទាញមនុស្សមក
ទស្សនាយ៉ាងច្រើន ចាប់តាំងពីថ្ងៃទី ២៥កញ្ញារហូតមកដល់ពេលនេះ។

ប្រភពព័ត៌មានបានឱ្យដឹងថា ប្រជាជនក្នុងតំបន់ បានប្រមូលអំបិលពីបឹងនេះ ក្នុងរយៈពេល ៤.០០០
ឆ្នាំមកហើយ។

មនុស្សអាចដេកបណ្ដែតខ្លួននៅលើបឹងនេះ ព្រោះតែកម្រិតនៃជាតិប្រៃរបស់វាខ្ពស់ហួស។ មូល
ហេតុនេះហើយបានធ្វើឱ្យប្រជាជននៅក្នុងតំបន់នេះដាក់ឈ្មោះបឹងនេះថា “សមុទ្រងាប់របស់ចិន”។
(សមុទ្រងាប់ស្ថិតនៅកណ្ដាលនៃប្រទេស Jordan, Palestine និង Israel គឺជាបឹងយក្សមួយដែល
មានជាតិប្រៃខ្ពស់ជាងគេក្នុងពិភពលោក)។

ក្នុងរយៈពេលចុងក្រោយនេះ ទឹកក្នុងបឹងបានប្រែទៅជាពណ៌ក្រហម ដោយសារតែសារាយក្រហម
មួយប្រភេទដែលមានឈ្មោះថា salinas dunaliella បានរីកលួតលាស់នៅក្នុងបឹងនេះ។

មុននេះ ប្រជាជន Siberia ប្រទេសរុស្ស៊ីក៏បានប្រទះឃើញបឹងអំបិលពណ៌ក្រហមមួយដ៏ចម្លែក។
ប្រការដែលចម្លែកបំផុតគឺការប្ដូរពណ៌នេះ តែងតែកើតឡើង នៅក្នុងខែសីហារៀងរាល់ឆ្នាំ។ បឹង
Burlinskoye នៅក្នុងតំបន់ភ្នំ Altai, Siberia ជាធម្មតាមានពណ៌ខៀវក្នុងរដូវក្ដៅ និងពណ៌ប្រផេះពេល
មានអាកាសធាតុមិនល្អ។

ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា ពណ៌របស់ទឹកក្នុងបឹង Burlinskoye ត្រូវបានបង្កើតឡើងដោយពពួក
បាក់តេរីពណ៌ក្រហមដែលមានឈ្មោះថា Artemia salina ដែលតែងតែរស់នៅក្រោមផ្ទៃទឹក។

ប្រែសម្រួល ៖ តារា
ប្រភព ៖ chinadaily


Tags: ចិន បឹង ក្រហម