CamNews

តារា 

លេចលឺដំណឹងមានរឿងជាសង្សារម៉េចនឹងកើត ប្រសិនបើនាង PunPun មិនមានសង្សារផងនឹង?

កំសាន្ត ៖ នាង Pun Pun បានសម្តែងភាពរីករាយយ៉ាងខ្លាំង ក្រោយពីនាងមានរាងស្លឹមជាងមុន ក្រោយពីខិតខំប្រឹងប្រែងហាត់ប្រាណយ៉ាងលំបាក ។ តារាស្រីរូបនេះថែមទាំងនិយាយទៀតថា ទោះបីជារូបនាងមិនបានថតរូបសិចសុីក៏ដោយចុះ ប៉ុន្តែនាងដឹងថា រាងរបស់នាងចាប់ផ្តើមស្គមជាងមុន ។ 



តួស្រីក្នុងរឿង "May Who" រូបនេះថែមទាំងបានបដិសេដរាល់ការចោតប្រកាន់ដែលថានាងមានរឿងជាមួយនិងមិត្តប្រុសនាង រហូតធ្វើបាបខ្លួន ម្យ៉ាងវិញទៀត Pun Pun និយាយថា មិនអាចមានបញ្ហាជាមួយនិងមិត្តប្រុសបានឡើយ ព្រោះរាល់ថ្ងៃនេះនាងកំពុងតែនឹងសប្បាយចិត្តក្នុងការរស់នៅតាមបែបអ្នកនៅលីវ ឬ អាចនិយាយបានថា ទៅណាមកណាតែម្នាក់ឯង ដោយមិនចាំបាច់មានសង្សារជូនទៅណាមកណាឡើយ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Pun Pun kang vorakorn