CamNews

តារា 

លេចឮជាថ្មី មិត្ដស្រី Ronaldo មានទំនាក់ទំនងនឹង តារាសម្ដែងដូចគ្នា តាំងពីអ្នកទាំងពីរ មិនទាន់បែកបាក់

ព័ត៌មានកម្សាន្ដ៖ ដំណឹងមួយបានលេចឮយ៉ាង បែកផ្សែងអំពីមិត្ដភាពស្នេហារបស់តារាម៉ូតជនជាតិ​ រុស្ស៊ីដ៏​ស្រស់ផូរផង់ នឹង មិត្ដប្រុសនាងជា​កីឡាករបាល់ទាត់ដ៏ល្បីឈ្មោះលើពិភពលោក ប្រចាំនៅក្រុម​ Real Madrid បានបែកបាក់ ហើយជាប់ពាក់ព័ន្ធជាមួយ តារាខ្សែភាពយន្ដថ្មីម្នាក់ទៀត ។ 

ប្រភពព័ត៌មានពីគេហទំព័រអន្ដរជាតិមួយបានអះអាងលើពាក្យចរចាមរាមថា តារាម៉ូដែលថ្មីដែលកំពុងតែទទួលប្រជាប្រិយភាពខ្ពស់ ឈ្មោះថា Irina Shayk បានសម្រេចចិត្ដបោះបង់កីឡាករ Cristiano Ronaldo​​បន្ទាប់ពីកញ្ញា មានទំនាក់ទំនងយ៉ាងផ្អែមល្អែមជាមួយបុរសម្នាក់ទៀតដែលត្រូវគេស្គាល់ថា Dwayne​ Johnson កំឡុងពេលពួកគេកំពុងតែងថតសម្ដែង ខ្សែភាពយន្ដជាមួយគ្នា ក្នុងរឿង Hercules ។

ព័ត៌​មានបន្ដទៀតថា ពាក្យចរចាមរាមទាំងនោះគឺគួរឲ្យជឿជាក់ទាំងស្រុង ថា តារាសម្ដែងម្នាក់ដែលត្រូវគេ​ស្គាល់ថាជា Dwayne Johnson ពិតជាមេបញ្ហាតែមួយគត់ ដែលនាំ ឲ្យអ្នកទាំងពីរ ឈានដល់ការបែកបាក់ គ្នាយ៉ាង​ដូច្នោះ ។ ហើយរឿងដែលគេកត់សំគាល់មួយទៀតនោះគឺ មានបាច់ផ្កាដ៏ធំបានផ្ញើរទៅឲ្យនាង នៅថ្ងៃបុណ្យខួបកំណើតរបស់នាង ដែលបាច់ផ្កាទាំងនោះមិនមែនជារបស់​ Ronaldo តែជារបស់​ Dwayne Johnson ទៅវិញ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals

 

 


Tags: Sport News Ronaldo