CamNews

កំសាន្ត 

គង់ វង្សយ៉ាទី៖ «ខ្ញុំមិនអាច ឃាត់មាត់គេ មិនឲ្យនិយាយ អាក្រក់ពីខ្ញុំបានទេ..!»

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ប្រចាំកម្មវិធី «រាត្រីកម្សាន្ត» កញ្ញា គង់ វង្សយ៉ាទី ចាប់ផ្តើមមានសន្ទុះ ការងារ រីកចម្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយនាងត្រូវបានអ្នកដឹកនាំរឿង និងខាងផលិតកម្មជាច្រើន មានការចាប់ អារម្មណ៍ លើសមត្ថភាពនាង ។ ប៉ុន្តែស្របគ្នានោះ សូម្បីតែពាក្យចចាមអារ៉ាម វាយប្រហារនាង ក៏មានច្រើនមិនអន់ដែរ ។ ទោះជាយ៉ាងណា មិនថាគ្រប់យ៉ាង មានរឿងអ្វីទេ តារារូបនេះ បានចេញមុខអះអាងថា នាងមិនខ្វល់ និងមនុស្ស មាត់ចាបមាត់ព្រាប ដែលចាំតែនិយាយដើមនាងឡើយ ព្រោះថា ថ្ងៃណាមួយ ការពិតនឹងលាតត្រដាង។

ជួបជាមួយ គេហទំព័រ LookingTODAY ដោយផ្ទាល់ នៅក្នុងកម្មវិធីខួបកំណើត តារាសម្តែង កញ្ញា គង់ ច័ន្ទស្រីមុំ កាលពីពេលកន្លងទៅថ្មីៗនេះ តារាសម្តែងស្រីស្រស់ សាច់សម៉ដ្ឋរលោង កញ្ញា គង់ វង្សយ៉ាទី បានប្រាប់ឲ្យដឹងថា កន្លងមកមានអ្នកសិល្បៈ និងមិត្តភក្តិ នាងមួយចំនួនបានព្យាយាម វាយប្រហារនាងជាញឹកញាប់ ដោយខំប្រឹងបញ្ចេញ ព័ត៌មានវាយប្រហារ នាងមិនចប់ ដោយលើកឡើងថា នាងជាតារាវាយឫកឆ្មើងឆ្មៃ មិនសូវនិយាយស្តី ជាមួយអ្នក សិល្បៈរៀមច្បង និងរឿងរ៉ាវមួយចំនួនទៀត។ កន្លងមកនាងដឹងថា អ្នកណាដែលជាអ្នកវាយប្រហារនាង តែនាងមិន ចង់បញ្ចេញឈ្មោះ ។

តារាស្រីវ័យក្មេង កញ្ញា គង់ វង្សយ៉ាទី បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំមិនសប្បាយចិត្តទេ នៅពេលដែលអ្នកជិតដិតខ្ញុំ ធ្វើការវាយប្រហារខ្ញុំ ពីក្រោយខ្នង បែបចង់ឲ្យខ្ញុំខូចឈ្មោះ ដោយបានយកការវាយប្រហារ នៅតាម Facebook និងបណ្តាញសារព័ត៌មាន មួយចំនួនទៀត។ តែខ្ញុំសង្ឃឹមថា ថ្ងៃណាមួយការពិតនឹងលាតត្រដាង ខ្ញុំធ្វើល្អក្រោយពីជួប រឿងមិនល្អ ថ្ងៃណាមួយ ខ្ញុំនឹងបានជួបរឿងដែលល្អៗវិញ…» ។

តារាសម្តែងស្រី ដែលទើបតែឆក់បានតំណែង តួឯកក្នុងរឿង «ខ្មោចប្រពន្ធស្តេចល្បែង» រូបនេះបានប្រាប់ឲ្យដឹងទៀតថា « ពាក្យចចាមអារ៉ាម ការវាយប្រហារ មកលើខ្ញុំមានច្រើនណាស់ តែខ្ញុំមិនខ្វល់ និងការរិះគន់មិនសំចៃមាត់ ពីអ្នកមាត់ វែងមាត់ខ្លីទេ ព្រោះថាពាក្យគ្រប់យ៉ាង នៅលើមាត់គេ យើងមិនអាចឃាត់គេមិនឲ្យនិយាយ បានឡើយ មានតែពេល វេលាតែប៉ុណ្ណោះ ដែលអាចលាតត្រដាងការពិតបាន...»៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh