CamNews

តារា 

វ៉ាឌី ភាលីង សុំទោស Friend ក្នុង Facebook និងច្រានចោល​ ព័ត៌មានវាយឫក

ភ្នំពេញៈ ក្រោយពីតារាចម្រៀង វ៉ាឌី ភាលីង បានប្រកាស បង្កើត Account Facebook រួចមក ស្រាប់តែ នាងត្រូវបានអ្នកនិយម លេងបណ្តាញមួយនេះ ធ្វើការរិះគន់យ៉ាងខ្លាំងថា នាងជាតារា មួយដួង វាយឫកខ្ពស់ ពេលដែលមាន Friend Chat or Comment សួរនាំជាដើម គឺនាងមិនដែល តប ជាមួយអ្នក ដែលស្រលាញ់ចូលចិត្ត និងគាំទ្រនាងនោះទេ ។ បើបង្កើតហើយ ធ្វើចរិកបែបនេះ គឺអាចធ្វើឲ្យប៉ះ ពាល់ប្រជាប្រិយភាព របស់នាងកាន់តែខ្លាំង ។

បន្ទាប់ពីមានការរិះគន់ខ្លាំងៗ បែបនេះ ស្រាប់តែតារាស្រី ទើបតែបោះជំហាន ចូលប្រឡូកសិល្បៈ ជាលើកទី២ កញ្ញា វ៉ាឌី ភាលីង បានប្រញាប់ចេញមុខ បកស្រាយ ដោយបង្ហោះសារ ជាភាសា អង់គ្លេស និងខ្មែរថា “ I am really sorry of my beloved friend on Facebook that i reply Facebook chat to late and don't reply , because am busy and i don't know to play chat inbox on Facebook,other way you can comment on picture , thank you together! ខ្ញុំសូមអភ័យទោស ចំពោះអ្នក ផ្ញើរសារនៅតាមហ៊្វេសប៊ុក ។ ខ្ញុំមិនមែនឫកនោះទេ គឺខ្ញុំរវល់ ហើយខ្ញុំមិនចេះលេង ការផ្ញើរសារតាមហ៊្វេសប៊ុកទេ ។ សូមអភ័យ ទោស អ្នកគ្រប់គ្នា ពី នាងខ្ញុំ វ៉ាឌី ភាលីង ” ។

បើទោះជា មានការចេញមុខបកស្រាយ និងសុំទោសជាសាធារណៈបែបនេះ ទៅដល់ Friend និងអ្នក គាំទ្រក៏ដោយ ប៉ុន្តែសម្រាប់លេសដែលនាង លើកយកមកដោះស្រាយថា មិនចេះ លេង Facebook វាហាក់ដូចជាមិន សមហេតុផលទាល់តែសោះ ព្រោះថាសម័យនេះ ជាសម័យ អ៊ីនធើណេត មិនថា អ្នកសិល្បៈទេ សូម្បីតែសិស្សវិទ្យាល័យ ក៏ចេះលេងច្រើនដែរ ។ នាងជាតារា ដែលចង់យកបណ្តាញ នេះទៅប្រើដើម្បី ទាក់ទាញការចាប់ អារម្មណ៍ចុះ ហេតុអ្វីបានជា មិនចេះ លេង បណ្តាញមួយនេះ ទៅវិញ ?

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star singer khmer star vady phealing