CamNews

កីឡាអន្តរជាតិ 

Wenger និយាយថា Arsenal គ្មានព្រឺសម្បុរអ្វីបន្ដិចឡើយចំពោះ Liverpool នៅថ្ងៃអាទិត្យសប្ដាហ៍នេះ

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Arsenal លោក Arsene Wenger បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានដោយ​កក់ក្ដៅថា រួបគាត់ពិតជាសប្បាយចិត្ដនិងការសម្រេចចិត្ដសាជាថ្មី​របស់ Alexis Sanchez ដោយការចាកចេញពី Barcelona ហើយចូលមកកាន់ ទឹកដី Emirates ។​ នេះគឺជាក្ដីសង្ឃឹមដ៏រឹងមាំបំផុត​សម្រាប់ក្រុម​នៅថ្ងៃ​អាទិត្យនេះ​។ 

Arsenal បានត្រៀមខ្លួនរួចជាស្រេចនិងការធ្វើដំណើរទៅកាន់ទឹកដី Liverpool ក្នុងជំនួបការប្រកួត Premier League នៅចុងសប្ដាហ៍នេះ ។ ដំណើក្រុមក្នុងពេលនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ ពិតជាមានការសប្បាយចិត្ដជា​​ខ្លាំង​ ដោយគ្មានការភិតភ័យអ្វីបន្ដិចឡើយ​ ។ មិនត្រឹមតែប៉ុណ្ណោះទៀតសោធ វត្ដមាន Arsenal ពេលនេះ​ក៏​ត្រូវ​បានចូលរួមដោយ Mesut Ozil ជាកីឡាករដេកស៊ីអស់រយៈពេល ២ ខែមកហើយ ចាប់តាំងពីក្រុម​​ត្រូវ បរាជ័យក្រោមដៃ Chelsea កាលពីខែតុលាមកម្ល៉េះ។ 

យោងតាមការបកស្រាយរបស់ភ្នាក់ងារសារព័ត៌មានអន្ដរជាតិ Mirror បានបង្ហាញថា​​ រវាងក្រុមទាំង​ ២ ធ្លាប់​បានប្រទះគ្នារួចមកហើយ កាលពីដើមរដូវកាល ប៉ុន្ដែ Arsenal ត្រូវបាន Liverpool ធ្វើឲ្យបាក់មុខយ៉ាង​អាម៉ាស​​បំផុត ត្រឹមពិន្ទុ ៥ ទល់នឹង ១ ហើយក៏ធ្វើឲ្យអ្នកគាំទ្រមានការអាក់អន់ចិត្ដចំពោះក្រុម។ ប៉ុន្ដែជំនួបគ្នា​ម្ដងនេះ​ មិនដូចជាពេលមុខទេ​ ដោយផ្អែកលើការបកស្រាយរបស់ ថ្នាក់ដឹកនាំផ្ទាល់ថា បើយើងសម្លឹង​មើលទៅអតីតកាល Liverpool ពិតជាក្រុមមួយដែលមានអំណាចដូចជាខ្លាដុះស្លាបអ៊ីចឹង ប៉ុន្ដែបើសម្លឹង​ក្នុង​ពេលបច្ចុប្បន្ន ក្នុងរដូវកាលនេះក្រុមទើបតែអាចរកបានត្រឹមតែ ១៩ គ្រាប់ប៉ុណ្ណោះ ហើយក្រុមក៏ទើបតែជម្រុះកីឡាករខ្លាំងចេញ ដូចជា Luis Suarez ជាដើម ដូច្នេះពួកគេមិនដូចមុនបាន​ឡើយ ហើយក៏គ្មាន​អ្វី​ដែលគួរឲ្យខ្លាចផងដែរ។ 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror 

 


Tags: Sport News Arsenal Vs Liverpool