CamNews

តារា 

កម្ររូបភាពស្អាតៗរបស់ មាន សូនីតានិងពាក្យពេជន៍លើកទឹកចិត្តរបស់កញ្ញា កំពុងចាក់ដោតចិត្តអ្នកធ្វើការផងរៀនផង

ភ្នំពេញ ៖ កាលដែលប្រលូកនៅក្នុងវិស័យសិល្បៈវាពិតជាមានការមមាញឹកយ៉ាងខ្លាំង ជាពិសេសសម្រាប់អ្នកដែលមានឈ្មោះល្បីដូចជា កញ្ញា មាន សូនីតា បែបនេះ ប៉ុន្តែនៅទីបំផុតកញ្ញាក៏នៅតែបង្ហាញឲ្យមហាជនបានឃើញអំពីភាពអស្ចារ្យរបស់ខ្លួន ព្រមទាំងទទួលបានការកោតសរសើរមិនដាច់ពីមាត់ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺ ពាក្យពេជន៍លើកទឹកចិត្តរបស់កញ្ញា កំពុងចាក់ដោតចិត្តអ្នកធ្វើការផងរៀនផង ។ 




យោងតាមការបង្ហោះរបស់ កញ្ញា មាន សូនីតា បានភ្ជាប់មកជាមួយនិងចំណងជើងថា "ឃេីញអត់ម៉ាក់កូនមានអន់ណា កូនធ្វេីបានសំរេចហេីយ ថ្ងៃដែលអ្នកម្តាយចង់ឃេីញ នោះអី ...ទីបំផុតកូនបានពាក់អាវនឹងហេីយ កូនអាចធ្វេីបាន អ្នកទាំងអស់គ្នាក៏អាចធ្វេីបាន " គួរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះក៏ធ្លាប់បានលើកឡើងថា ការដែលធ្វើការផងរៀនផងមិនមែនជារឿងងាយស្រួលសម្រាប់កញ្ញាឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ កញ្ញានៅតែព្យាយាមពុះពាររហូតទាល់តែបានសម្រេច ៕















ដោយ ៖ គន្ធា


Tags: Mean sonita