CamNews

កីឡាអន្តរជាតិ 

John Terry រំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយពីទទួលបានការសម្រេចចិត្ដចុងក្រោយរបស់ Jose Mourinho

ព័ត៌មានកីឡា៖ ប្រធានក្រុម Chelsea ត្រេកអរងើបមុខឡើងសារជាថ្មី ក្រោយពីបានឮពាក្យសម្ដីផ្ទាល់ចេញ​​ពី មាត់ថ្នាក់ដឹកនាំ ថា ក្រុមនឹងបំពេញបំណងកីឡាករ ដោយផ្ដល់ឲ្យនូវកិច្ចកុងត្រាថ្មីសម្រាប់រដូវកាល​ក្រោយនេះ ។ 

John Terry បានទទួលសេចក្ដីសម្រេចដូចបំណង ខណៈដែលមានការអះអាងដោយផ្ទាល់ពីលោក Jose Mourinho ថានឹង ផ្ដល់ឲ្យនូវរដូវកាលថ្មីមួយទៀតដល់កីឡាករ ។ សេចក្ដីសម្រេចមួយនេះ បាន​បក់ផាត់ភាព​តានតឹងទាំងឡាយ ដែលកំពុងតែចាក់ស្រេះលើដំណើរជីវិត របស់កីឡាករ​បានមួយរយៈ​ ដោយហេតុ​ លក្ខខណ្ឌ​ របស់ក្រុម មិនអនុញាតិឲ្យ កីឡាករដែលមានអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ ទទួលបានកិច្ចកុងត្រា​ដូច កីឡាករក្រោមអាយុ​ ៣០ ឆ្នាំទេ ។​ ពោលកីឡាករមានអារយុ លើ ២៩ ឆ្នាំ អាចបន្ដបានកិច្ចកុងត្រាបានត្រឹមតែ ១ ឆ្នាំ ប៉ុណ្ណោះ ។​

John Terry គឺជាកីឡាករដែលមានវ័យចំណាស់ រហូតមកទល់ពេលនេះ គឺមានអាយុដល់ទៅ ៣៤ ឆ្នាំ ។ កីឡាករបានត្អួញត្អែប្រាប់ដល់អ្នកកាសែតកាលពីម្សិលមិញថា កីឡាករ មានបំណងចង់រួមរស់ក្នុងទឹកដី Chelsea ត្រឹមតែ ពីរទៅ បី រដូវកាលទៀតតែប៉ុណ្ណោះ មុនពេលចូលនិវត្ដ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Chelsea Jose Mourinho John Terry