CamNews

កីឡាអន្តរជាតិ 

Man United អស់សង្ឃឹមនឹងទិញខ្សែការពារដទៃទៀត ប្រសិន ជា Sergio Ramos មិនចេញពី Real Madrid

ព័ត៌មានកីឡា៖ ក្លឹប Man United ទំនងដូចជាមិនចាប់អារម្មណ៍នឹងខ្សែការពារណាទៀត ឡើយ ប្រសិនជា​កីឡាករ Sergio Ramos នឹងមិនយល់ព្រមចាកចេញពី Real Madrid មែននោះ។ 

លោក louis Van Gaal មានទំនាក់ទំនង​តស៊ូប្ដូរផ្ដាច់ តាមផ្ទេរយកខ្សែការពារ Real Madrid អស់រយៈកាលពេញ មួយរដូវកាលទីផ្សារផ្ទេរកីឡាករទៅហើយ ប៉ុន្ដែនៅពេលនេះ នៅមិនទាន់​បានលទ្ធផលអ្វីទាំងអស់ ។ ​លោក បានរៀបចំ ប្រើប្រាស់ អ្នកចាំទីរបស់ខ្លួនគឺកីឡាករ David de Gea សម្រាប់ជាផ្នូរ ប្ដូរយក ខ្សែការ​ពារ រូបនេះ ប៉ុន្ដែ Real Madrid បែជាគិតចង់ចំណេញ មិនព្រមចរចារអ្វីទាំងអស់ ដោយរង់ចាំឆ្លៀតឱកាស នឹងផ្ទេរ​យកកីឡាករអ្នកចាំទីរូបនេះតែម្ដង នៅរដូវកាលថ្មីចូលមកដល់ ដោយមិនអស់លុយរហូតដល់ទៅ ៣៣ លានផោន ។ 

លោក Rafael Benitez គ្រូបង្វឹកថ្មីប្រចាំទៅ Real Madrid បានប្រាប់ទៅអ្នកការសែត​ 100% ថា​កីឡាករ ​Sergio​ Ramos និងមិនចេញពី Real Madrid នោះទេ ហើយក្លឹបក៏មិនលក់កីឡាករដែរ​ ហើយថែមទាំងផ្ដល់កិច្ចកុងត្រាថ្មីមួយទៀ​តសម្រាប់កីឡាករទៀតផង។ 

ថ្វីត្បិតតែ Man Unitd អស់សង្ឃឹម នឹងការផ្ទេរខ្សែការពារម្នាក់ក៏ពិតមែន ប៉ុន្ដែក្លឹបនៅមានខ្សែការពារខ្លាំង​ជាច្រើននាក់ទៀត ដែលមានដូចជា hris Smalling, Phil Jones, Marcos Rojo, Jonny Evans និង Daley Blind ផងដែរ។ 




Tags: Sport News Man United