បាងកកប៉ុស្តិ៍៖ ប៉ូលិស និងសាក្ស៊ី បាននិយាយថា ក្មេងជំទង់ម្នាក់ បានបើកការបាញ់ ប្រហារ
នៅសាលារៀន មួយកន្លែង ក្នុងរដ្ឋ ណេវ៉ាដា សហរដ្ឋអាម៉េរិក នៅថ្ងៃចន្ទ បណ្តាលឲ្យស្លាប់
គូ្របង្រៀនម្នាក់ និងសិស្សសាលា ពីរនាក់ទៀតរងរបួសធ្ងន់។
យោងតាមគេហទំព័រ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៣នេះ
បានឲ្យដឹង ដោយ ផ្អែកតាមការ លើកឡើងរបស់សាក្សីថា ការបាញ់ប្រហារនេះ បានកើត
ឡើងនៅជិត ទីលានកីឡាបាល់បោះមួយ ក្នុងសាលារៀន ស្ប៉ាកមីដដល ទីក្រុង រីណូ ហើយ
នៅក្នុង ហេតុការណ៍នោះ ក៏បានបណ្តាលឲ្យ ខ្មាន់កំាភ្លើង ដែលជា ក្មេងជំទង់នោះ ស្លាប់ផង
ដែរ។
មេប៉ូលីស គឺលោក ម៉ៃ មៀរ៉ាស់ បានប្រាប់អ្នកសារព័ត៌មានថា «ជនរងគ្រោះដែលស្លាប់នោះ
ជាបុគ្គលិកក្នុង សាលា ចំណែកអ្នកដែលស្លាប់ ម្នាក់ទៀត គឺជាខ្មាន់កំាភ្លើងជំទង់ ដែលជា
សង្ស័យថា អាចជាសិស្សនៅក្នុង សាលានោះផងដែរ»។
ពាក់ព័ន្ធនឹងការបាញ់ប្រហារ នៅក្នុងសាលារៀននេះដែរ អាជ្ញាធរអាម៉េរិក មិនបានផ្តល់ព័ត៌មាន
ពឹស្តារ អំពីអត្តសញ្ញាណ ជនបង្កនោះទេ រួមទំាងមូលហេតុនៃ ការបាញ់ប្រហារ និងមូលហេតុ
ដែលជននោះស្លាប់ ។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យមន្ទីរពេទ្យ លោកស្រី អេងជែលឡា រំាបូ ប្រាប់សារព័ត៌
មាន អ៊ិនប៊ីស៊ីថា ចំណែកសិស្សសាលា ដែលរងរបួសទំាងពីរនាក់នោះ ត្រូវបានគេរួសរាន់បញ្ជូន
ទៅកាន់មន្ទីរពេទ្យហើយ ដោយ កំពុងស្ថិតក្នុងអាការៈធ្ងន់ធ្ងរ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល