ព័ត៌មានអន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មិនមានភាពខ្មាស់អៀន ចំពោះការនិយាយពាក្យគ្រោតគ្រាត ដាក់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែទីភ្នាក់ងារកណ្តាលកូរ៉េ (KCNA) កម្របញ្ចេញកំហឹងត្រឡប់មកចិនវិញណាស់ ព្រោះប្រទេសនេះជាសម្ព័ន្ធមិត្តដ៏ខ្លាំង និងសំខាន់បំផុតរបស់ទីក្រុងព្យុងយ៉ាង។
ទោះជាយ៉ាងណា កាលពីថ្ងៃពុធ ទីភ្នាក់ងារ KCNA ធ្វើរឹកគ្រាន់បើ និងបានវាយប្រហារត្រឡប់ទៅចិនវិញ បន្ទាប់ពីមន្ត្រីក្រុងប៉េកាំងម្នាក់ បានប្រាប់សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង រួមទាំងប្រទេសជប៉ុន និងកូរ៉េខាងត្បូងឱ្យ"បញ្ឈប់ការរុកគួនគ្នា»។
ការឆ្លើយតបរបស់កូរ៉េខាងជើង គឺការលើកម្រាមដៃកណ្ដាលជាសញ្ញា(Fuck You!!) ។ យោងតាមរបាយការណ៍របស់ KCNA ដែលលើកឡើងដោយ Reuters បានឱ្យដឹងថា៖ " យកល្អប្រទេសចិន គួរតែពិចារណាឱ្យបានជ្រៅជ្រះ ចំពោះផលវិបាកដ៏ធ្ងន់ធ្ងរ ដែលត្រូវបាន បង្ក ដោយទង្វើមិនប្រុងប្រយ័ត្ននៃការកាប់សសរស្តម្ភនៃ"ទំនាក់ទំនងរវាង កូរ៉េខាងជើង និងប្រទេសចិន ។ សម្ដីមិនទំនង និងមិនចេះគិត ត្រូវបានឮចេញពីប្រទេសចិន ជារៀងរាល់ថ្ងៃ គឺក្នុងន័យតែម្យ៉ាងដើម្បីផ្គើនស្ថានការណ៍អាក្រក់នាពេលបច្ចុប្បន្ននេះ”។
សេចក្តីថ្លែងការណ៍នេះ បានស្តីបន្ទោស "អ្នកនយោបាយល្ងីល្ងើ និងអ្នកបម្រើការផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយចំនួន នៅក្នុងប្រទេសចិន សម្រាប់ការអំពាវនាវយ៉ាងលម្អៀង ដល់ក្រុងព្យុងយ៉ាងឱ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនចោល។ សេចក្តីថ្លែងការណ៍នោះនិយាយថា ការអំពាវនាវនោះ គឺជា «ការគំរាមកំហែងប្រកបដោយល្បិចកល ចំពោះប្រទេសស្លូតត្រង់ជិតខាង ដែលមានប្រវត្តិជាយូរអង្វែង និងប្រពៃណីនៃការរក្សាចំណងមិត្តភាព»។
សេចក្តីថ្លែងការណ៍ បាននិយាយ ដោយប្រើអក្សរកាត់សម្រាប់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េថា៖ " DPRK(Democratic People’s Republic of Korea) នឹងអង្វរសុំឱ្យមានការរក្សាចំណងមិត្តភាព ជាមួយប្រទេសចិនឡើយ»។
ការឆ្លើយតបខ្លាំងៗ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ទីក្រុងព្យុងយ៉ាង ទៅកាន់ពាក្យស្ដីបន្ទោសរបស់ប្រទេសចិន បានបង្ហាញពីគុណវិបត្ដិប្រកបដោយសក្តានុពល នៅក្នុងផែនការរបស់លោក Trump ក្នុងការពឹងផ្អែកប្រទេសចិនឱ្យជួយដោះស្រាយបញ្ហាប្រទេសកូរ៉េខាងជើង។ រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Rex Tillerson បានឱ្យដឹង កាលពីថ្ងៃពុធថា អាមេរិកកំពុងតែពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិនដើម្បីសាកល្បងឆន្ទៈរបស់ពួកគេ ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន"។
រហូតមកដល់ពេលនេះ វិធីសាស្រ្តនោះ ហាក់ដូចជាគ្រាន់តែធ្វើឱ្យលោក Kim Jong Un ឈានទៅមុខកាន់តែឆ្ងាយ លើគម្រោងរបស់ខ្លួនតែប៉ុណ្ណោះ។ បើតាមការកត់សម្គាល់របស់នាង Jennifer Williams នៅលើគេហទំព័រ VOX ៖"មេដឹកនាំរបស់កូរ៉េខាងជើង គឺជាអ្នកជាតិនិយមយ៉ាងព្រៃផ្សៃ ហើយមេដឹកនាំរូបនេះ ពិតជាមិនចូលចិត្ត ឱ្យគេគម្រាមឡើយ»។
ឯករាជ្យភាពដ៏កាចសាហាវនោះ គឺជាការបញ្ជាក់ពីលក្ខណៈពិសេសនៃមនោគមវិជ្ជារដ្ឋជាផ្លូវការរបស់កូរ៉េខាងជើង ដែលគេស្គាល់ថា "juche ។ ដោយ"បកប្រែ"ថា ការពឹងផ្អែកលើខ្លួនឯង" ពាក្យ juche នេះ សង្កត់ធ្ងន់ទៅលើឯករាជ្យភាពទាំងស្រង់ ក្នុងគ្រប់ករណីនៃជីវិតរបស់ជាតិ រាប់តាំងពីគោលនយោបាយបរទេស សេដ្ឋកិច្ច រហូតដល់ផ្នែកការពារជាតិ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ Daily Intelligencer