ព័ត៌មានកីឡា៖ ខ្សែការពាររបស់ក្លឹប Real Madrid ដែលមួយរយៈមុនធ្វើឲ្យរង្គោះរង្គើរខ្លាំង ជាមួយក្លឹប Man United ព្រោះសេចក្ដីសម្រេចចិត្ដចង់ផ្ទេរចេញ ហើយក៏ត្រូវក្លឹប Real Madrid ផ្អាកដំណើរដោយ សន្យានឹងផ្ដល់កិច្ចកុងត្រាថ្មីសម្រាប់កីឡាករ តែពេលនេះ បានប្រតិកម្ម នឹងការផ្ដល់ឲ្យ ដោយព្រោះតែតម្លៃមិនត្រូវគ្នា។
ខ្សែការពារ Real Madrid ឈ្មោះថា Sergio Ramos កន្លងមកធ្លាប់បាន សម្រេចចិត្ដ និង យល់ព្រមពាក្យសម្ដីជាមួយ ថ្នាក់ដឹកនាំក្លឹប Man United ទៅហើយ ថានឹងផ្ទេរចេញពី Real Madrid ប៉ុន្ដែត្រូវម្ចាស់ក្លឹបសម្រេចចិត្ដផ្ដល់ការជួបប្រជុំជាថ្មីនិង និយាយគ្នាពីការផ្ដល់ឲ្យនូវកិច្ចកុងត្រាបន្ទាប់ ដើម្បីកុំឲ្យកីឡាករផ្ទេរទៅកាន់ Man United ។ បន្ទាប់ពីមានការប្រជុំចុងក្រោយមក កីឡាករ ក៏ស្ងាត់ដំណឹងសូន្យឈឹង ពាក់ព័ន្ធនឹង Man United ប៉ុន្ដែទន្ទឹមនឹងពេលនេះ ក៏ស្រាប់តែបែកធ្លាយ ថា កីឡាករមិនយល់ស្របនឹងតម្លៃប្រាក់ប្រចាំរដូវកាល ដែលក្លឹបផ្ដល់ឲ្យជាថ្មីជាមួយកិច្ចកុងត្រានោះទេ ព្រោះកីឡាករ ត្រូវការ ១០ លានយូរ៉ូក្នុងមួយរដូវកាល តែក្លឹបហ៊ានឲ្យត្រឹមតែ ៨លានយូរ៉ូតែប៉ុណ្ណោះ។
Sergio Ramos បានបដិសេធមិនទទួលយកកិច្ចកុងត្រថ្មីដែលក្លឹបផ្ដល់ឲ្យនោះឡើយ សម្រាប់រដូវកាលបន្ទាប់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball